ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ) យកមកសាកសួរ និងបង្ហាញមុខជាសាធារណៈ និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ រៀម បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៣-ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ អូន រក្សា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សម្ភារខូចខាត៖ ឆេះម៉ូតូម៉ាក HONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4602 អស់ទាំងស្រុង។ សម្ភារវត្ថុតាងចាប់៖ ទូរស័ព្ទដៃ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនខ្លួមទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា