បារម្ភពីចារកម្មរុស្ស៊ី អ៊ុយក្រែន ហាមប្រាមការប្រើប្រាស់កម្មវិធី Telegram លើឧបករណ៍រដ្ឋាភិបាល

ចែករំលែក៖

សារព័ត៌មាន Reuters នៅ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថារដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃសុក្រនេះបានសម្រេចហាមឃាត់មន្ត្រីរដ្ឋ បុគ្គលិកយោធា និងបុគ្គលិកសំខាន់ៗ ពីការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅលើកុំព្យូទ័រ ទូរស័ព្ទ ឬថេប្លេតរបស់រដ្ឋាភិបាល ដោយសារតែការព្រួយបារម្ភអំពីសមត្ថភាពរបស់សេវាកម្មពិសេសរបស់រុស្ស៊ីក្នុងការចាប់យកទិន្នន័យ និងសារនៅលើវេទិកានេះ។

ការហាមឃាត់នេះត្រូវបានអនុវត្ត បន្ទាប់ពីប្រធានទីភ្នាក់ងារចារកម្មយោធា GUR របស់អ៊ុយក្រែន បានបង្ហាញភស្តុតាងដល់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអំពីសមត្ថភាពចារកម្មរបស់រុស្ស៊ីនៅលើ Telegram។
ទោះបីជា Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន និងជាប្រភពព័ត៌មានសំខាន់ក៏ដោយ ក៏មន្ត្រីសន្តិសុខអ៊ុយក្រែនបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វាជាច្រើនលើកច្រើនសារក្នុងអំឡុងសង្គ្រាម។ ការហាមឃាត់នេះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភទាំងនេះ និងមានគោលបំណងការពារព័ត៌មានរសើបពីការធ្លាក់ទៅក្នុងដៃរបស់សត្រូវ។
Telegram ត្រូវបានបង្កើតឡើងដោយជនជាតិរុស្ស៊ី លោក Pavel Durov ដែលបានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនអនុវត្តតាមការទាមទារដើម្បីបិទក្រុមប្រឆាំង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់ធ្លាប់ជាម្ចាស់។ លោក Durov ត្រូវបានចាប់ខ្លួននៅពេលចុះចតនៅប្រទេសបារាំងក្នុងខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងប្រតិបត្តិការក្លែងបន្លំនៅលើ Telegram ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print