ជនជាតិថៃប្រុស ស្រីចំនួន២០នាក់ត្រូវកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលជំនាញខេត្តសៀមរាបបណ្ដេញចេញពីប្រទេសនូវជនជាតិថៃចំនួន២០នាក់ ក្នុងនោះ(ស្រី១១នាក់) ពីបទលួចឆ្លងដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រថាប់ត្រាហាមចូលប្រទេសរយ:ពេល ៥ឆ្នាំ (ប្រាំឆ្នាំ)  នៅវេលាម៉ោង៩និង០០នាទីព្រឹក

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានបញ្ជាក់ថាៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបណ្ដេញចេញពីប្រទេសនូវជនជាតិថៃចំនួន ២០នាក់ (ស្រី ១១នាក់) ពីបទលួចឆ្លងដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រថាប់ត្រាហាមចូលប្រទេសរយ:ពេល ៥ឆ្នាំ (ប្រាំឆ្នាំ) ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍បានប្រគល់ជូនលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង៩និង៥០នាទី ថ្ងៃដដែល ៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print