អាមេរិកច្រានចោលការផ្តល់ប្រាក់ដល់អ៊ីរ៉ង់ជាថ្នូរដោះលែងពលរដ្ឋអាមេរិក៥រូប

ចែករំលែក៖

កន្លងមកថ្មីៗអាមេរិកទទួលរងការចោទប្រកាន់ពីគ្រប់មជ្ឈដ្ឋានថាអាមេរិកបានផ្តល់ប្រាក់ដល់អ៊ីរ៉ង់ជាថ្នូរនឹងការដោះដូរពលរដ្ឋ៥រូបដែលអ៊ីរ៉ង់ចាប់ខ្លួននាពេលកន្លងមក។

អាមេរិកបានច្រានចោលការចោទប្រកាន់ដែលថា អាមេរិកបានបង់លុយចំនួន៤០០លានដុល្លារទៅឲ្យអ៊ីរ៉ង់ជាថ្នូរនឹងការដោះលែងពលរដ្ឋអាមេរិក៥នាក់កាលពីខែមករាកន្លងទៅ ។ មន្រ្តីសេតវិមានបាន ទទួលស្គាល់ថា ពិតជាបានបញ្ជូនលុយ៤០០លានដុល្លារទៅឲ្យអីុរ៉ង់ពិតមែន ក៏ប៉ុន្តែ វាមិនមែនជាលុយថ្នូរនឹងការដោះលែងពលរដ្ឋអាមេរិកនោះទេ។

ភាពចម្រូងចម្រាសជុំវិញរឿងលោកអូបាម៉ា បង់លុយឲ្យអ៊ីរ៉ង់ជាថ្នូរនឹងការដោះលែងពលរដ្ឋអាមេរិកបានផ្ទុះឡើងសាជាថ្មី ក្រោយពីមានការចុះផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃអង្គារ ដោយបានលើកឡើងអំពីការបញ្ជូនលុយចំនួន៤០០លានដុល្លារអាមេរិកជាក្រដាសប្រាក់អឺរ៉ូ និងហ្វ្រង់ស្វុីសដឹកតាមយន្តហោះដោយសម្ងាត់ទៅឲ្យអីុរ៉ង់ភ្លាមៗក្រោយពីពលរដ្ឋអាមេរិក៤នាក់ត្រូវបានអ៊ីរ៉ង់ដោះលែងឲ្យមានសេរីភាពវិញ។

ភ្លាមៗក្រោយការចុះផ្សាយនេះអ្នក នយោបាយសំខាន់ៗនៅក្នុងគណបក្សសាធារណរដ្ឋក៏បាននាំគ្នាវាយប្រហារលើលោកអូបាម៉ាថា បានផ្តល់លុយទៅឲ្យអីុរ៉ង់ជារង្វាន់ចំពោះការដោះលែងពលរដ្ឋអាមេរិកដែលត្រូវជាប់ឃុំជាការធ្វើខុសពីគោលការណ៍ដែលអាមេរិកប្រកាន់យកតាំងពីដើមរៀងមកគឺមិនបង់លុយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង៕

obama

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print