ឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ពីបទ.ឆបោក”ស៊ីដាច់ប្រាក់១៤ ០០០ ដុល្លារយកទៅរត់ការធ្វើវីសារមិនបានសម្រេច”

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចេញដីការឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក តាមរូបភាពស៊ីដាច់ប្រាក់របស់ជនជាតិចិនចំនួន១៤ ០០០ ដុល្លារអាមេរិក ថា យកទៅរត់ការធ្វើវីសារមិនបានសម្រេច ។

ជនជាប់សង្ស័យឈ្មោះ សេក ប៊ុនអិច ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ មានអាស័យដ្ឋាននៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានសកម្លាំងមត្តកិច្ចការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា ជនសង្ស័យត្រូវបង្ហា ញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ.ឆបោក តាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ ។ ទាក់ទិនករណីខាងលើនេះបើតាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ដំបូងជនសង្ស័យបានយកប្រាក់ពីដើមបណ្តឹងចំនួន១៧ ០០០ដុល្លារអាមេរិក ដើម្បីយកទៅរត់ការធ្វើវីសារឲ្យជនជាតិចិន ។ ប៉ុន្តែក្រោយពីទទួលបានប្រាក់រួច ហើយ ជនសង្ស័យមិនគោរពតាមកិច្ចសន្យាទេ “ពោលគឺធ្វើវីសារឲ្យគេមិនបានហើយ ថែមទាំងស៊ីដាច់ប្រាក់របស់ជនរងគ្រោះនោះទៀត” ។

...

ដោយមើលឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិត ក្នុងគោលបំណងឆបោក ជនរងគ្រោះបានតាមទាមទារយកប្រាក់១៧ ០០០ដុល្លារនោះមកវិញ តែជនសង្ស័យបានប្រគល់ឲ្យត្រឹម ៣ ០០០ ដុល្លារនៅខ្វះ ១៤ ០០០ ដុល្លារអាមរិកទៀត ។ ដូច្នោះប្រាក់នៅសល់១៤ ០០០ ដុល្លារនោះ ជនរងគ្រោះបានអង្វរសុំឲ្យតែជនសង្ស័យសងមកវិញបណ្តើរចុះ មិនចង់ប្តឹងផ្តល់ឲ្យវែងឆ្ងា យទេ តែដូចតាមសុំភ្នំភ្លើងមកអបជាប់នៅដើមទ្រូង ទីបំផុតជន រងគ្រោះសម្រេចិត្ត ដាក់ពាក្យប្តឹងឲ្យសមត្តកិច្ចជួយចាត់ការតាម ផ្លូវច្បាប់ ទើបជាចុងក្រោយតុលាការបានសម្រេចឃុំខ្លួនជន សង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់សេចក្តី ទៅតាមបទល្មើសដែលបុគ្គលរូបនោះបានប្រព្រឹត្ត ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print