ខ្សឹបដាក់ត្រចៀក៖ គយអូររំដួល : ទៅហើយមកវិញដោយសារតែលុយ

ចែករំលែក៖

ក្រុមមន្ត្រីគយតូចតាចនៅច្រកអូររំដួលខ្សឹបខ្សៀវគ្នាថា លោក យ៉ែម ហេមរ៉ាត អតីតប្រធានការិយាល័យគយប្រចាំច្រកអូររំដួលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករដកហូតមុខតំណែងបញ្ឈរជើងអំឡុងខែមិថុនាកន្លងទៅនោះកំពុងព្យាយាមត្រឡប់ មកកន្លែងដើមវិញ។ ក្រុមមន្ត្រីគយតូចតាចនិយាយថា អតីតប្រធានរូបនេះចង់វិលត្រឡប់មកកាន់កន្លែងចាស់ ព្រោះវាជាកន្លែងដែលងាយស្រួលរកលុយ ។

ប្រភពរាយការណ៍ថា លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីអំឡុងខែមិថុនា ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកោះហៅឲ្យមកបំភ្លឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីជាច្រើន ។ បន្ទាប់ពីការកោះហៅនោះលោកត្រូវបានព្យួរតំណែង មានន័យថា មិនបានត្រឡប់មកកាន់តួនាទីជាប្រធានការិយាល័យគយច្រកអូររំដួលទៀតទេ ។

ប្រភពរាយការណ៍ថា លោក យ៉ែម ហេមរ៉ាត់ បានក្លែងឯកសារជាច្រើនពាក់ព័ន្ធនឹងការនាំទំនិញខូចគុណភាពចូលហើយត្រូវបានសាខាគយនិងរដ្ឋាករខេត្តពោធិ៍សាត់ ចាប់បានទំនិញគ្មានគុណភាពទាំងនោះកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ ជាមួយ នឹងឯកសារពុករលួយជាច្រើនទៀតលោក យ៉ែម ហែមរ៉ាត់ ត្រូវគេរាយការណ៍ថា បានក្លែងបន្លំឯកសារជាច្រើនធ្វើឲ្យរដ្ឋបាត់ចំណូលក្នុងមួយខែៗរាប់សែនដុល្លារ។ បើ ទោះជាយ៉ាងនេះក៏ដោយលោកនៅតែមានបំណងត្រឡប់មកកាន់កន្លែងដើមវិញ ព្រោះថា ជាកន្លែងងាយរកលុយ។ គេមិនដឹងថា តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករពិត ជាគោរពតាមការចង់បានរបស់លោក យ៉ែម ហេមរ៉ាត់ ដែរឬយ៉ាងណាទេ ៕

ss sd

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print