ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យមន្ទីរសាធារណៈការ ជួសជុលផ្លូវបេតុងស្របមាត់ប្រឡាយស្ទឹងមានជ័យភ្លាមបន្ទាប់ពីបាក់ស្រុតមិនអាចធ្វើដំណើរបាន

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជួនរាជធានីភ្នំពេញ  ជួសជុលផ្លូវបេតុងស្របមាត់ប្រឡាយស្ទឹងមានជ័យភ្លាមបន្ទាប់ពីបាក់ស្រុតមិនអាចធ្វើដំណើរបាន ។ ឯកឧត្ដម បាន បញ្ជាបែបនេះ ខណៈឯកឧត្ដមរួមជាមួយអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុងអមប្រឡាយ ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពីឯកឧត្ដមដឹកនាំគណៈប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី. នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣ខែកញ្ញា ២០២៤នេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្ដមឃួង ស្រេង ធ្វើឡើង ដើម្បីស្វែងរកមូលហេតុឈានទៅរកការទប់ស្កាត់ជួសជុល ទប់ស្កាត់កុំអោយបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតំបន់នេះភ្លាមៗផងដែរ ។ 

     លោកសាំ ពិសិដ្ឋ បានបញ្ជាកថា៖ បន្ទាប់ពី ឯកឧត្ដម ឃួង ស្រេងបានចុះពិនិត្យរួចរាល់ហើយ ឯកឧត្ដម ក៏បានណែនាំឱ្យ មន្ទីរសាធា រណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប្រើ ប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ជួសជុល ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយ និងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញផងដែរ ។ 

    លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕  ដោយ. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print