ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦នាក់ នៅតាមដងផ្លូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ និងបានកើតឡើងចំនួន ៥លើក។
ដូច្នេះពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! មិនត្រូវបើកបរហួសល្បឿនកំណត់! សូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលបានកើតឡើងចំនួន ៥លើក មានដូចជា៖ (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ៦នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ០នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕ដោយ៖តារា