ក្រសួងការបរទេសចិន៖ សហគមន៍អន្តរជាតិគួរផ្តោតសំខាន់លើការលំបាកជាបន្ទាន់បំផុតដែលអាហ្វហ្កានីស្ថានកំពុងប្រឈមមុខ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីបញ្ហាការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រីនិងកុមារនៃអាហ្វហ្កានីស្ថាន។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី យើងសង្កេតឃើញថា អាជ្ញាធរកាន់អំណាចអាហ្វហ្កានីស្ថានបានគូសបញ្ជាក់ម្តងហើយម្តងទៀតថាត្រូវគោរពនិងការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី សង្ឃឹមថាភាគីអាហ្វហ្កានីស្ថានអាចអនុវត្តតាមគោលនយោបាយដែលបានប្រកាស យកចិត្តទុកដាក់ចំពោះកង្វល់សមហេតុផលរបស់សហគមន៍អន្តរជាតិ និងដោះស្រាយបញ្ហាតាមរយៈការពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាពជាមួយភាគីពាក់ព័ន្ធនានា។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ទន្ទឹមនឹងនេះ យើងក៏ត្រូវមើលឃើញថា បញ្ហាសិទ្ធិនិងផលប្រយោជន៍ស្ត្រីមិនមែនជាបញ្ហាទាំងមូលនៃបញ្ហាអាហ្វហ្កានីស្ថានទេហើយក៏មិនមែនជាស្នូលនិងប្រភពនៃបញ្ហាដែរ។ សហគមន៍អន្តរជាតិគួរផ្តោតលើការលំបាកជាបន្ទាន់បំផុតដែលអាហ្វហ្កានីស្ថានកំពុងប្រឈមមុខ ជំរុញការស្តារនិងអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាន បង្កើនសុខុមាលភាពរបស់ប្រជាជនអាហ្វហ្កានីស្ថាន ការពារសិទ្ធិមនុស្សរបស់ប្រជាជនអាហ្វហ្កានីស្ថានដោយប្រាកដប្រជា ហើយព្រមពេលជាមួយគ្នា នេះជំរុញអាជ្ញាធរកាន់អំណាចអាហ្វហ្កានីស្ថានឱ្យកែលម្អនិងបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រីនិងកុមារជាបន្តបន្ទាប់តាមវិធីស្មើភាពនិងគោរពគ្នាទៅវិញទៅមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print