ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗដែរបន្ទាប់ពីទទួលបណ្តឹងរាយការណ៍ពីជនរងគ្រោះ។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៥ៈ១០នាទី
ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០២៤ ដោយមានដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែននិងលោកវរសេនីយ៍ទោគឹម សារឿនអធិការរងផ្នែកយុត្តិធម៌ផងនោះក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះភ្លាមៗសហការជាមួយនិងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់បូករួមនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងផងក៏បានចុះពួនស្ទាក់ក៏ឈានទៅដល់ឃាត់ខ្លួន
ចំនួន៤នាក់ដែលក្នុងនោះរួមមាន។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនោះមានឈ្មោះ សៀង យឹម ភេទស្រីអាយុ៤៦ឆ្នាំមុខរបរជាកសិកររស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រភពបន្តថា ក្រុមក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៤ ត្រង់ចំនុចស្រែថ្នល់អំពិលចំងាយប្រហែលជា៤គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។
ឯជនសង្ស័យដែលឃាត់ខ្លួនបានទី១.ឈ្មោះហៀង កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដបច្ចុរស់នៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាបជាជនដៃដល់។
ទី២.ឈ្មោះ ឆោម កុសល់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាកសិកររស់នៅចំនុចព្រៃវែង ភូមិសំបូរឃុំស្រយង់ ស្រុកគូលែលើ ខេត្តព្រះវិហារជាបក្ខពួករួមគំនិត។
ទី៣.ឈ្មោះ វ៉េត ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកសិកររស់នៅចំនុចព្រៃវែង ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារជាបក្ខពួករួមគំនិត។
និងទី៤.ឈ្មោះ ព្រំ រក្សា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាកសិករស្នាក់ នៅភូមិឃុំជាមួយគ្នាខាងលើ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមានម៉ូតូចំនួន២គ្រឿងទូរស័ព្ទដៃចំនួន៤គ្រឿងជារបស់ជនសង្ស័យនិង២គ្រឿងទៀតជារបស់ស្ត្រីជនរងគ្រោះបូករួមនិងលុយខ្មែរចំនួន៤៧មុឺនរៀលផងដែរ។
ហើយបាននាំខ្លួនទៅសួរនាំពួកគេបានសារភាពថាពិតជាបានប្រព្រឹត្ត
និងធ្វើសកម្មភាពដូចស្ត្រីជនរងគ្រោះរាយការណ៍នោះមែន។
ជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕