ស្ពានដ៏ មហាអស្ចារ្យ មានអាយុជាង៨០០ឆ្នាំ ស្នាព្រហស្ថរបស់ព្រះបាទជ័យវរ្ម័ទី ៧

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ស្ពានដ៏មហាអស្ចារ្យ មានអាយុជាង៨០០ឆ្នាំ ស្នាព្រហស្ថរបស់ព្រះបាទជ័យវរ្ម័ទី ៧ ស្ពាននេះមានឈ្មោះថាស្ពានទ័ព។ បណ្ដោយប្រវែង 151 ម៉ែត្រទទឹង 16, 8 .ម កម្ពស់ 10.ម សម្រាប់តផ្ជាប់ផ្លូវពីក្រុងអង្គរទៅកាន់ក្រុងភីម៉ាយ  សព្វថ្ងៃនៅខេត្តឧត្តរមានជ័យ។

ស្ពានទ័ព គឺជាស្ពានបុរាណខ្មែរ ហើយតាម ការបញ្ជាក់ពីអ្នកស្រាវជ្រាវ ស្ពាននេះមាន ប្រវែងវែងជាងគេ ដែលសង់នៅសម័យ នោះ ។ ទោះជាមានអាយុរាប់រយឆ្នាំទៅហើយក្តីប៉ុន្តែស្ពាននេះនៅមានភាពរឹងមាំ នៅឡើយ ពិសេសជើងក្រោម ដោយមិន គិតពីបង្កាន់ដៃ ដែលរងការបំផ្លាញដោយ ធម្មជាតិ និងមនុស្សឡើយ ។ ស្ពានបុរាណ ស្ពានទ័ព បានលាក់ខ្លួននៅក្នុងព្រៃរបោះ មួយនៅមិនឆ្ងាយប៉ុន្មាន ទីរួមស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ស្ពានទ័ព ជាស្ពានមួយដែលសង់ឡើង ក្នុង រាជព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី ១២ ដើមសតវត្សទី១៣ ។ ស្ពាននេះសង់លើផ្លូវបុរាណ ពីរាជធានីអង្គរ ភ្ជាប់ទៅប្រាសាទ ភីម៉ៃប្រទេសថៃ ។

ស្ពានទ័ពមាន ទីតាំងស្ថិតនៅភូមិ ជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរ មានជ័យ ដែលមានព្រំប្រទល់ជាប់នឹង ខេត្តសៀមរាប( ស្រុកស្រីស្នំ ) និងមាន ចម្ងាយប្រហែល ៨០០ ម ពី ប្រាសាទព្រហ្មកិល ហើយមានចំងាយ ៣២ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ ។

 

ស្ពាននេះមានបណ្តោយ ប្រវែង ១៥១ម កម្ពស់១០ម៉ែត្រ និងទទឹង ១៦,៨០ ម៉ែត្រ ដែលសង់ឡើងពីថ្មភក់ និងលាយ ថ្មបាយក្រៀម ដែលលាតសន្ធឹងពីជើង ទៅ ត្បូងនិងមានរន្ធ តាដេវ ( ប្រហោងទ្វារ ស្ពាន ) ចំនួន២៨ ។ រហូតមកដល់បច្ចុប្បន្ន ស្ថានភាពនៃ ស្ពាននេះ គឺនៅមានសភាព រឹងមាំល្អនៅឡើយសម្រាប់ការទស្សនា កម្សាន្ត និងការស្រាវជ្រាវ ។ ភ្ញៀវទេសចរ អាចចុះទៅទស្សនាដល់ជើងក្រោម នៃ ស្ពានបានក្នុងរដូវប្រាំង ។

«១៥១ម៉ែត្រសម័យនោះ តើមានស្រុកណា គេធ្វើបាន ! ហើយខាងវិស្វករ គេគិតទៀត គេដឹងទៀតផ្ទៃដី ចុះពីភ្នំដងរែក ចុះពីផ្ទះតាម៉ុក មកទម្រាំមកដល់កន្លែងហ្នឹង ( ស្ពានទ័ព ) ផ្ទៃដីប៉ុន្មានគីឡូម៉ែត្រ ហើយរងទឹកភ្លៀង ប៉ុន្មានម៉ែត្រគីប ដែលវាត្រូវហូរ ទៅ ទន្លេសាប ដូច្នេះគេត្រូវធ្វើស្ពានឲ្យធំ ហើយ ច្រើនទៀតតាមបណ្តោយផ្លូវនេះ ( ផ្លូវ បុរាណ )» ។ នៅតំបន់នេះគេអាច ពិនិត្យឃើញថា ក្នុងចម្ងាយផ្លូវប្រមាណ ៥ គីឡូម៉ែត្រ គឺមានស្ពានរហូតចំនួន៧ រួមមាន ស្ពានមេម៉ាយ ស្ពានព្រះចង្អេរ ស្ពានហាល ជាដើម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print