ពលរដ្ឋម្នាក់ដើរជាន់មីនសល់ពីសម័យសង្គ្រាមនៅតាមព្រំដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋម្នាក់ទៅចូលកាប់ឈើក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ (តំបន់ហាមឃាត់ព្រៃមានមីន) បានជាន់មីនផ្ទុះរបួសដាច់ជើងម្ខាង
នៅវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះ យឹមសុភាពភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូជ្រៅ មុខរបរកម្មករ ។
នគរបាលបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ  ។
ក្នុងករណីនេះដែរ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬ កន្លែងមានដាក់ស្លាកសញ្ញាមីននាំឲ្យមានគ្រោះថ្នាក់៕


ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print