លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននឹងអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន (PLA Army Engineering University) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរបេសកកម្មនេះ លោកបណ្ឌិត លី ធុជ នឹងផ្តល់បទសម្ភាស៍ជាពិសេសជាមួយ សារព័ត៌មានរដ្ឋចិន អំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ចិន លើវិស័យបោសសម្អាតមីន និង វឌ្ឍនភាពនៃភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

សូមរំលឹកផងដែរថាក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៦ សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ ការឧបត្ថម្ភគាំទ្រដល់វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន និងផ្តល់នូវ ការពង្រឹងសមត្ថភាពដល់មន្ត្រីអាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមន្ត្រីរៀបចំផែនការសកម្មភាពមិនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print