សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើការបាត់បង់ទឹកដីខ្មែរកាលពីអតីតកាលដោយសារមូលហេតុអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ ការបាត់បង់ទឹកដីខ្មែរធំបំផុតកាលពីអតីតកាល គឺដោយសារតែការបែកបាក់សាមគ្គី បែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរខ្លួនឯង។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថា ៖ ជាតិនិយម និងស្នេហាជាតិ គឺជារឿងល្អ ដែលក្នុងនាមជាខ្មែរត្រូវតែមានចំពោះប្រទេសជាតិយើង ប៉ុន្តែមិនត្រូវជាតិនិយមជ្រុល ដែលធ្វើឱ្យខ្លួនឯងនិងប្រទេសជាតិធ្លាក់ទៅក្នុងការបែកបាក់ដូចកាលពីអតីតកាលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នា សាមគ្គីគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយើងជាបន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចអភិវឌ្ឍន៍នៅខេត្តភាគឦសាន មិនបានដកថយនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា CLV ត្រូវបានបញ្ចប់ ប៉ុន្តែកិច្ចអភិវឌ្ឍន៍នៅខេត្តទាំង៤នៅភាគឦសាន មិនបានដកថយនោះឡើយ។ ការបញ្ចប់ CLV គ្មានអ្នកឈ្នះ ឬចាញ់នោះឡើយ គឺជាតិខ្មែរជាអ្នកឈ្នះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កិច្ចការបោះបង្គោលព្រំដែន និងធ្វើផ្លូវក្រវាត់ព្រំដែននៅខេត្តភាគឦសាន នៅតែបន្តធ្វើ ទោះបញ្ចប់ CLV ! ទឹកដីខ្មែរដែលបាត់បង់ក្នុងប្រវត្តិសាស្ត្រ ដោយសារតែកូនខ្មែររវល់កាប់ចាក់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា CLMV គឺជាយន្តការរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV គឺជាការដកដាវ ដកគ្រាប់ភ្លើង ចេញពីក្រុមប្រឆាំងនៅក្រៅប្រទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print