អ៊ីស្រាអែល ថាការវាយប្រហារដើម្បីសន្តិភាពនិងការរស់រាន្ត

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងនៅអង្គការសហប្រជាជាតិថា អ៊ីស្រាអែលប្រាថ្នាចង់បានសន្តិភាព ប៉ុន្តែកំពុងតែតស៊ូប្រហារដើម្បីរស់ ដោយប្រឈមមុខនឹង «សត្រូវដ៏សាហាវ»ដែលចង់បំផ្លាញប្រទេស។

លោកបានសង្កត់ធ្ងន់ថា សត្រូវទាំងនេះមិនត្រឹមតែគំរាមកំហែងដល់អ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់អរិយធម៌ទាំងមូលទៀតផង។
សុន្ទរកថានេះធ្វើឡើងក្នុងបរិបទនៃការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអែលទៅលើក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងប្រទេសលីបង់ ដែលបង្កើនការព្រួយបារម្ភអំពីសង្គ្រាមក្នុងតំបន់ដ៏ធំមួយ។ លោក Netanyahu បានបន្ទោសអ៊ីរ៉ង់ចំពោះជម្លោះនេះ ដោយអះអាងថា អ៊ីស្រាអែលកំពុងការពារខ្លួនពីការឈ្លានពានរបស់អ៊ីរ៉ង់ និងបានព្រមានយ៉ាងម៉ឺងម៉ាត់ថា អ៊ីស្រាអែលអាចវាយប្រហារគោលដៅនៅអ៊ីរ៉ង់បានគ្រប់ពេល។
ទោះបីជាមានភាពតានតឹងក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញឆន្ទៈក្នុងការពិចារណាលើសំណើសម្រាប់បទឈប់បាញ់នៅលីបង់ ប៉ុន្តែបានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់ជាសកល។ សហរដ្ឋអាមេរិកក៏បានព្រមានផងដែរថា ការកើនឡើងនៃអំពើហិង្សាបន្ថែមទៀតអាចធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនសម្រាប់ជនស៊ីវិលទាំងសងខាង៕

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print