រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមដី Beijing Huainfang របស់ក្រុមហ៊ុន BUCG ប្រទេសចិន

ចែករំលែក៖

រដ្ឋធានីប៉េកាំង៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមដី Beijing Huainfang របស់ក្រុមហ៊ុន BUCG កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាថ្មីៗនេះ​ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមដីនេះ ប្រើប្រាស់បច្ចេកវិទ្យា AAO+MBR ឈានមុខគេ និងជាស្ថានីយក្រោមដីធំជាងគេក្នុងតំបន់អាស៊ី ដែលគ្របដណ្តប់លើផ្ទៃដី ៤៥០ ០០០ ម៉ែត្រក្រឡា និងមានសមត្ថភាពប្រព្រឹត្តកម្ម ៦០០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្ម Beijing Huaifang នេះដែរជាគម្រោងតែមួយគត់ក្នុងតំបន់អាស៊ី ដែលបានឈ្នះមេដាយមាស “International Water Association Global Project Innovation” របស់សមាគមទឹកពិភពលោក (International Water Associaton-IWA)។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៩ស្ថានីយ ដែលកំពុងដំណើរការ ហើយអាចធ្វើការប្រព្រឹត្តកម្មទឹកកខ្វក់បាន ៦១ ៥០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ និងស្ថានីយប្រពឹត្តកម្ម ៦ស្ថានីយ ផ្សេងទៀតកំពុងដំណើរការសាងសង់។

ស្ថានីយដែលកំពុងប្រតិបត្តិការ និងកំពុងសាងសង់ទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាផ្សេងគ្នាៗ ដូចជា Waste Stabilization Pond(WSP), Membrane Aerated Biofilm Reactor(MABR), Moving Bed Biofilm Reactor(MBBR) និង Pre-Treated Trickling Filtration (PTF)៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print