ភ្នំពេញ ៖ ឯកឧត្តម Shigeru Ishiba
ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)
ជប៉ុន
រាជធានីតូក្យូ
ឯកឧត្តម ជាទីគោរពរាប់អាន!
ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយនិងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជា ប្រធានគណ បក្សប្រជាធិបតេយ្យសេរី (LDP) កាលពីពេលថ្មីៗនេះ។ ជោគជ័យរបស់ ឯកឧត្តម គឺជាសក្ខីភាពនៃសមត្ថ ភាពដឹកនាំពិសេស ជាពិសេសក្នុងពេលមានបញ្ហាប្រឈម និងការលះបង់ដ៏ធំធេងចំពោះមាតុភូមិ និង ប្រជាជនរបស់ ឯកឧត្តម។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម គណបក្សប្រជាធិបតេយ្យសេរី នឹងបន្ត ពង្រឹង រីកចម្រើនលូតលាស់ និងជម្នះរាល់បញ្ហាប្រឈម និងឧបសគ្គនានា របស់ប្រទេសជប៉ុន សម្រាប់ផល ប្រយោជន៍របស់ប្រជាជនជប៉ុន។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាប្រវត្តិសាស្ត្រយូរអង្វែង រវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរព គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុង ប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេស តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃគណបក្សយើង ទាំងពីរ។ ជាមួយគ្នានេះដែរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីថ្មីជានាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម នឹង បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យរវាងកម្ពុជានិងជប៉ុន។
ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងគណបក្សរបស់ ឯកឧត្តម ដើម្បីពង្រឹង បន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងគណបក្សយើងទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសយើងទាំងពីរ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មានសុខភាព ល្អបរិបូរណ៍ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។
ហ៊ុន សែន
ប្រធាន
គណបក្សប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា