ខេត្តកោះកុង ៖ សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម មានសក្តានុពលធម្មជាតិ មានព្រៃឈើ និងព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបុរាណ រួមនឹងការនេសាទសមុទ្រ។
បើនិយាយពី រីសតជាប់មាត់ស្ទឹងនៅតាតៃ ៤ កន្លែងនេះជាទីឋានលំហែកាយដ៏មនោរម្យ !
តាតៃក្រោមគឺ ជាឃុំមួយក្នុងចំណោម ឃុំ ទាំងបួន ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះ កុង និងជាឃុំមួយ ដែលត្រូវបាន រាជរដ្ឋាភិបាលបង្កើតឲ្យក្លាយទៅជា សហគមន៍អេកូទេសចរណ៍ធម្មជាតិ ដែល រួមមានតំបន់ទេសចរណ៍ ទឹកធ្លាក់ ព្រៃលិចទឹក និងទេសចរណ៍ធម្មជាតិ ផ្សេង ៗទៀត។ អ្នកទេសចរទាំងឡាយធ្លាប់បាន ទៅសម្រាកលំហែនៅតាតៃ កន្លងមក តែងតែទទួលបានបទពិសោធន៍ថ្មី ជាមួយ ដំណើរកម្សាន្តប្លែកអារម្មណ៍ស្ងប់ស្ងាត់និង បានចំណាយពេលច្រើន ជាមួយធនធាន ធម្មជាតិ ក្នុងសហគមន៍តាតៃ។
សម្រាប់ប្រិយមិត្តទេសចរទាំងអស់ដែល មានបំណងចង់ទៅលេងសហគមន៍តាតៃ សូមណែនាំ រីសត៥ កន្លែងពោរពេញទៅ ដោយទេសភាពធម្មជាតិ៖
១. Koh Andet Eco Resort, Tatai
ជាមួយការអំណោយទានពីធម្មជាតិ រួមមាន ទឹក និងទេសភាព ព្រៃភ្នំជុំវិញ «កោះ អណ្ដែតអេកូ រីសតតាតៃកោះកុង» បាន ក្លាយទៅជាកន្លែងសម្រាកលំហែមួយដែល មានបរិយាកាសស្ងប់ស្ងាត់ល្អ និងមាន លក្ខណៈពិសេសច្រើនវិសេសវិសាលទៅ លើធនធានធម្មជាតិអាចឲ្យអ្នកដំណើរ ទាំងឡាយបំភ្លេចចោលអស់នូវទុក្ខកង្វល់នានា។ សម្រស់ស្រស់ត្រកាលធម្មជាតិ ស្រស់បំព្រងតាមដងព្រែក និងដងភ្នំ ជុំវិញ បានធ្វើឲ្យអារម្មណ៍មនុស្សម្នាទាំងឡាយ ទទួលបាននូវ ភាពរីករាយ និងមានក្ដីសុខ នៅក្នុងជីវិត។
២. ឋានសួគ៍តាតៃ – Tatai Paradise
«ឋានសួរតាតៃ» មានលក្ខណៈពិសេស មិន ខុសគ្នាឆ្ងាយពី រីសតកោះអណ្ដែតនោះទេ អ្នកទេសចរអាចជ្រើសរើសយកមួយណាក៏ បានដើម្បីធ្វើឲ្យដំណើរកម្សាន្តកាន់តែ មាន ភាពរីករាយ។ នៅទីនេះមានផ្ទះស្នាក់នៅ សង់ដាច់ដោយឡែកពីគ្នាក្បែរ ជើងភ្នំនិង មាត់មាត់ស្ទឹង គួរជាទីគយគន់ ។ បរិយាកាស នៅទីនោះ គឺប្រៀបដូចជាឋានសួគ៍ ធម្មជាតិ មួយដ៏ល្អឯក ពីព្រោះថាមិនថា រដូវភ្លៀង ឬ រដូវក្ដៅអ្នកទេសចរនៅតែអាចទាញយក ប្រយោជន៍យ៉ាងច្រើន ពីធម្មជាតិនៅជុំវិញ នោះ ។
៣. Canvas & Orchids Retreat Tatai, Cambodia
មិនខុសពី រីសតទាំងពីរ ខាងលើ«Canvas & Orchids Retreat Tatai» មាន ទេសភាព និងសម្រស់ស្អាតល្អឯក ស្ថិតនៅ ជាប់មាត់ស្ទឹងលាតសន្ធឹងជាមួយព្រៃព្រឹក្សា ស្រស់បំព្រងបង្កើតបានជាបរិយាកាស បរិសុទ្ធជាគ្រឿងធ្វើឲ្យអារម្មណ៍ អ្នក ទេសចរ ទាំងឡាយបានរសាយអស់នូវទុក្ខ កង្វល់ផ្សេងៗ។
៤. Tatai Star Light Lodge ផ្ទះស្នាក់តាតៃពន្លឺផ្កាយ
«តាតៃស្តាឡៃស៍» ជាកន្លែងរីសត ដ៏ស្រស់ ស្អាតមួយដែលនៅចាំស្វាគមន៍ភ្ញៀវ ទេសចរមកពីគ្រប់ទិសទី ដើម្បីចំណាយ ពេលវេលាកម្សាន្តរបស់ខ្លួនជាមួយ សហគមន៍អេកូទេសចរណ៍តាតៃ។ មិនធ្វើឲ្យ អ្នកទេសចរខកបំណង «តាតៃស្តាឡៃស៍» ស្ថិតនៅជាប់មាត់ស្ទឹងធម្មជាតិ ដ៏ស្រស់ បំព្រងអមជាមួយទេសភាពព្រៃភ្នំ បង្កើត បានជាទស្សនីយភាពមួយដ៏អស្ចារ្យសម្រាប់ ឲ្យមនុស្សគ្រប់គ្នាបានលំហែកាយប្រកប ដោយភាពស្ងប់ស្ងាត់។
ខេត្តកោះកុង គឺជាកន្លែងទាំង ១១ ដែល យើងបានទៅពេលដែលអាចទៅលេងនៅ ខេត្តមួយនេះ ៖
១. សហគមន៍ព្រៃ កោងកាងពាមក្រសោប រឺ បាងកាយ៉ាក
២. ចេតិយ ឃុនឆាង
៣. ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច
៤. សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង
៥. ជិះទៅមើលកាស៊ីណូនៅព្រំដែន
៦. ជិះជុំវិញកោះកុងសាហ្វារីវើល
៧. មើលថ្ងៃរះនៅស្ពានកោះកុង
៨. កោះ«កោះកុងក្រៅ»
៩. កោះស្តេច
១០. កោះខ្មោច
១១. កោះស្មាច់ ៕
ដោយ ៖ សិលា