លោក Wang Yi ថ្លែងថា៖សេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិគ្មានតំបន់ពណ៌ប្រផេះឬលំហដែលមានភាពស្រពេចស្រពិលនោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចពិភាក្សាដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិដើម្បីអធិប្បាយពីគោលជំហររបស់ចិនស្តីពីបញ្ហាតៃវ៉ាន់ ។

លោក Wang Yi បានលើកឡើងថា តៃវ៉ាន់ជាទឹកដីរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ 《សេចក្តីប្រកាស Cairo 》និង《សេចក្តីប្រកាស Potsdam 》បានកំណត់យ៉ាងច្បាស់ថា ដែនដីចិនដែលបូករួមទាំងកោះតៃវ៉ាន់ផងដែរដែលជប៉ុនឆក់យក គឺ ត្រូវប្រគល់ឱ្យចិនវិញ ។ កាលពី ៥៣ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងគាំទ្រច្រើនលើសលប់ដែលសម្រេចចិត្តផ្តល់សិទ្ធិស្រប់ច្បាប់ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងអង្គការសហប្រជាជាតិឡើងវិញ ពោលគឺ ទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ចិននៅអង្គការសហប្រជាជាតិ ហើយតំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់ត្រូវបានបណ្តេញចេញពីទីកន្លែងប្រជុំភ្លាមៗ ។ សេចក្តីសម្រេចចិត្តនេះបានដោះស្រាយទាំងស្រុងនូវបញ្ហាសិទ្ធិតំណាងរបស់ប្រទេសចិនទាំងមូលដែលបូករួមទាំងតៃវ៉ាន់ផងដែរនៅអង្គការសហប្រជាជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីដែលហៅថា “ប្រទេសចិនពីរ”ឬ”ចិនមួយ តៃវ៉ាន់មួយ”នោះទេ ។ ប្រទេសចិនប្រាកដជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិទាំងស្រុងជាក់ជាមិនខាន នេះជានិន្នាការប្រវត្តិសាស្រ្តជាទូទៅដែលគ្មានបុគ្គលណាម្នាក់ឬកម្លាំងណាមួយអាចមករារាំងបានឡើយ !

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print