សប្បាយហើយមិនជិនណាយ ! ភ្ជុំបិណ្ឌអត់ដឹងទៅណា! តោះមកស្គាល់កន្លែងទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំបានចំណាយពេលខ្លះៗ ដើម្បីនាំក្រុមគ្រួសារ បងប្អូន សាច់ញាតិ មកកម្សាន្ត តំបន់ទន្លេសាប នឹងបន្តដំណើរ មកស្រូបយកយកខ្យល់ឱកាសបរិសុទ្ធ នៅ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាឆក់បេះដូងពួកខ្ញុំរាល់សម្រស់ធម្មជាតិនៅទីនោះ។ លោក ភ័ណ្ឌ សុផល ទីប្រឹក្សាជាន់ខ្ពស់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បាននិយាយបែបនេះ បន្ទាប់ពីគាត់ គិតថា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អភិវឌ្ឍ ស្ទើរនឹកស្មានមិនដល់ មានផ្លូវគមនាគមន៍ស្អាតល្អ អាជ្ញាធរ មន្ត្រីជំនាញ រក្សាការពារ អភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ។

សូមបញ្ជាក់ថា ៖ ធ្មិចបើកៗដល់រដូវភ្ជុំបិណ្ឌហើយ បងប្អូនប្រុសស្រីប្រាកដជាមានបំណងដើរលេងកម្សាន្តទៅតំបន់ឆ្ងាយៗហើយមែនទេ? ដោយសាររដូវភ្ជុំបិណ្ឌមានថ្ងៃឈប់សម្រាកច្រើនដូច្នេះ ថ្ងៃនេះយើងចង់ណែនាំប្រិយមិត្តមកស្គាលរមណីយដ្ឋានល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់។ ពោធិ៍សាត់ គឺជាខេត្តមួយដែលមានសម្រស់ស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរីប៉ុន្មាននោះទេ។ ខេត្តនេះគឺប្រមូលផ្ដុំទៅដោយទឹកជ្រោះ សត្វព្រៃ ដើមឈើធំៗ និងភ្នំតូច-ធំជាច្រើន ក៏ព្រោះតែចំណុចទាំងនេះហើយទើបធ្វើឱ្យទាក់ទាញភ្ញៀវទេសចរទៅលេងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់ដែលអ្នកគួរទៅលេងក្នុងរដូវភ្ជុំ៖

១.កំពង់ហ្លួង ឬភូមិអណ្ដែតទឹក៖ សហគមន៍ភូមិអណ្តែតទឹកកំពង់ហ្លួង មានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡម៉ែត្រពីរាជធានីភ្នំពេញ។ កន្លែងនេះគឺជាតំបន់ទេសចរណ៍មួយដែលទទួលបានប្រជាប្រិយភាពខ្លាំងពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញទិដ្ឋភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលភាគច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឱ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។

២.កោះសំពៅមាស៖ គឺជាកោះមួយដែលស្ថិតនៅចំកណ្តាលស្ទឹងពោធិ៍សាត់ ស្ថិតនៅខាងមុខសាលាខេត្ត ចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើង ប្រមាណ ១ ០០០ ម៉ែត្រ។ កោះដែលមានរាងជាសំពៅនេះ គឺជាកន្លែងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្ត។ កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅលេងលំហែកាយ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ហើយជាពិសេសនៅពេលយប់ប្រលប់កោះនេះគឺមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៣.ទឹកធ្លាក់ថ្មដាតូច៖ ប្រសិនបើលោកអ្នកបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងផង។ ទឹកធ្លាក់ថ្មដាតូចជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាឈ្វង់ហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរឋានសួគ៌ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយពីថាល្អអើយសែនល្អ និងទាក់ចិត្តភ្ញៀវទេសចរឱ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។

៤.ទឹកធ្លាក់ល្បាក់កំរោញ៖ ទឹកធ្លាក់ល្បាក់កំរោញ មានទីតាំងស្ថិតនៅភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤ គ.ម ពីកោះសំពៅមាស។ នៅពេលភ្ញៀវទៅដល់ទឹកធ្លាក់ល្បាក់កំរោញ ភ្ញៀវទេសចរអាចដើរទស្សនាកសិដ្ឋាន ពិកនិច ញុំអាហារឆ្ងាញ់ៗបែបស្រុកស្រែ ជួបជុំគ្រួសារបងប្អូន ហែលទឹកឬលេងទឹក ស្រូបយកខ្យល់ធម្មជាតិដ៏សែនត្រជាក់ និងដើរលេងថ្មើរជើងជាដើម។

៥.ទឹកធ្លាក់ច្រកល្អៀង៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបង្កប់ខ្លួននៅក្នុងព្រៃនៃកម្រងជួរភ្នំឱរ៉ាល់ក្នុងខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅក្នុងរមណីដ្ឋានដ៏ស្រស់ត្រកាលនេះ គឺជាជម្រកសត្វព្រៃជាច្រើនប្រភេទ អាកាសធាតុមានភាពទាក់ទាញ ម្លប់ឈើត្រជាក់ត្រឈឹម ខ្យល់បរិសុទ្ធ ហើយថែមទាំងមានទីតាំងសមរម្យសម្រាប់បោះតង់ និងសុវត្ថិភាពគ្រប់ពេលវេលាទៀតផង។

៦ .អូរសោមជាឃុំមួយស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ជាដែនដីពិសិដ្ឋនៃឃុំអូរសោម កំពុងបង្ហាញអំពីសម្រស់ដ៏សែនមនោរម្យ អមដោយផ្ទៃបឹង ចម្ការដំណាំដែលថ្នមថែរដោយអាកាសធាតុត្រជាក់ពីសន្សើមអ័ព្ទ ។

អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ ការទេស ចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។

ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅយ៉ាងណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះ តាំងពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមាន អំណោយផលខ្ពស់សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។

ការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំក្នុងឃុំអូរសោម ជួបការលំបាកជាខ្លាំងព្រោះអត់មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក គ្មានអគ្គិសនី គ្មានសាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរស់នៅដទៃទៀត។

បច្ចុប្បន្ននៅស្រុកវាលវែង សម្បូរណ៍ទៅដោយ រីស៊ត ទំនើប ទាក់ទាញបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print