ខេត្តកំពត ៖ ខែបុណ្យខែទានអត់ព្រមទៅធ្វើបុណ្យទេ ផ្ទះដេកស្រួលក៏មិនចង់។ នៅវេលាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កំលាំងអធិការស្រុកទឹកឈូក ខេត្តកំពត បានបង្ក្រាបក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ភាគីម្ខាងទៀត សូមកោតសរសើរលោកអធិការស្រុកទឹកឈូនិងសហការីដែលបានទប់ស្កាត់ទាន់ពេលវេលា ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។
សោកស្តាយដែរទំពាំងស្អុយ មិនចង់ទៅធ្វើបុណ្យ ចង់ទៅលេងពន្ធនាគារ ។
រដូវកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ គ្រប់ពេលវេលា អាជ្ញាធរ និងសមត្ថកិច្ច តែងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។
ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់៕
ដោយ ៖ សិលា