លោក Wang Yi ថ្លែងថា សន្តិភាពគឺជាផ្លូវ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចពិភាក្សាដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ដើម្បីអធិប្បាយអំពីគោលជំហររបស់ភាគីចិនអំពីបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ ។

លោក Wang Yi បានលើកឡើងថា សន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងពិភពលោកបច្ចុប្បន្ន ។ បើគ្មានសន្តិភាព ការអភិវឌ្ឍនឹងពិបាកអនុវត្តបន្ត ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ បើគ្មានសន្តិភាព នោះក៏មិនអាចធ្វើកិច្ចសហប្រតិបត្តិការបានដែរ ។ វិបត្តិអ៊ុយក្រែននៅតែពិបាកបញ្ចប់ សេចក្តីប្រាថ្នានៃការបង្កើតរដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីនមិនត្រូវមើលរំលងទៀតទេ ការប៉ះទង្គិចនៅតំបន់កាហ្សានៅតែបន្តកើតមាន សង្គ្រាមនៅលីបង់បានផ្ទុះឡើងម្តងទៀត បញ្ហាអាហ្វហ្គានីស្ថានមានទំនាក់ទំនងជាមួយនឹងសន្តិភាពនិងសន្តិសុខក្នុងតំបន់ ឯឧបទ្វីបកូរ៉េក៏មិនត្រូវកើតមានសង្គ្រាមទៀតនោះទេ ។
លោក Wang Yi បានថ្លែងថា ចិនដឹងច្បាស់ណាស់ថា តំបន់អាស៊ីត្រូវការការអភិវឌ្ឍដ៏មានស្ថិរភាព ហើយប្រឆាំងនឹងការបំបែកបំបាក់និងការប៉ះទង្គិច ។ ក្នុងនាមជាប្រភពសំខាន់នៃអរិយធម៌មនុស្សជាតិនិងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសកល អាស៊ីមានតម្រិះប្រាជ្ញានិងសមត្ថភាពសម្រាប់លំនឹងស្ថានការណ៍តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងដោះស្រាយវិវាទដោយសមរម្យតាមរយៈកិច្ចសន្ទនា ។ ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសក្រៅតំបន់លូកបាតដៃខ្មៅចូលកកូរកកាយក្នុងតំបន់នេះ ហើយធ្វើពហិការយ៉ាងម៉ឺងម៉ាត់ចំពោះកម្លាំងណាមួយដែលបង្ករឿងហេតុនិងបំផុសការបដិបក្ខគ្នានៅទីនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print