អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលលោក Nasrallahអ្នកដឹកនាំក្រុមហេបូឡាសលីបង់ស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៩ខែកញ្ញា ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅថ្ងៃទី២៧ខែកញ្ញា អ៊ីស្រាអែលបានវាយប្រហារតាមអាកាសទៅលើក្រុងបេរូតនៃប្រទេសលីបង់ដែលបានសម្លាប់លោក Nasrallahអ្នកដឹកនាំក្រុមហេបូឡាសលីបង់។តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

គេហទំព័រ «CCFR China state-controlled media » ថា ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ ។ភាគីចិនប្រឆាំងទង្វើរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់លីបង់ ប្រឆាំងនិងថ្កោលទោសរាល់សកម្មភាពទាំងអស់ដែលធ្វើឱ្យអន្តរាយដល់ជនស៊ីវិល ក៏ដូចជាប្រឆាំងចំពោះទង្វើណាមួយដែលធ្វើឱ្យវិវាទកាន់តែខ្លាំងនិងបណ្តាលឱ្យស្ថានការណ៍ក្នុងតំបន់ឡើងកម្តៅ។ភាគីចិនសូមដាស់តឿនសាមីភាគី ជាពិសេសគឺអ៊ីស្រាអែលឱ្យចាត់វិធានការភ្លាមៗ ដើម្បីជំរុញឱ្យស្ថានការណ៍បន្ធូរបន្ថយកម្តៅ បង្ការកុំឱ្យការប៉ទង្គិចរីកធំថែមមួយកម្រិតទៀត រហូតដល់បាត់បង់ការគ្រប់គ្រង។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ អនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាក្នុងពេលឆាប់ៗ ដើម្បីគាំពារយ៉ាងប្រាកដប្រជានូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print