អន្តរជាតិ ៖ យប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ការប្រគំតន្ត្រីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ អ្នកដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក Xi Jinping លោក Li Qiang លោក Zhao Leji លោកWang Huning លោកCai Qi លោកDing Xuexiang លោកLi Xiនិងលោក Han Zheng ជាដើម និងទស្សនិកជនចំនួនជាង៣ពាន់នាក់ រួមគ្នាទស្សនាការប្រគំតន្ត្រី ក្នុងន័យរួមគ្នារំលឹកឡើងវិញពីដំណើរដ៏មហិមាតាំងពីការបង្កើតប្រទេសចិនថ្មីអស់រយៈពេល៧៥ឆ្នាំមក និងរួមគ្នាជូនពរមាតុប្រទេសដ៏មហិមាឱ្យមានភាពរុងរឿងថ្កុំថ្កើង ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ការប្រគំតន្ត្រីប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ។ ឥស្សរជនដែលអញ្ជើញទស្សនា រួមមានអ្នកទទួលខុសត្រូវសំខាន់ៗនៃស្ថាប័នមជ្ឈិមបក្ស នយោបាយ យោធា មហាជន និងរដ្ឋបាលក្រុងប៉េកាំង តំណាងនៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងតំណាងឥស្សរជនមិនមែនសមាជិកបក្ស តំណាងនៃអ្នកទទួលបាន “គ្រឿងឥស្សរិយយសមេដាយសាធារណរដ្ឋ” “គ្រឿងឥស្សរិយយសមិត្តភាព” “គ្រឿងឥស្សរិយយស ១ កក្កដា” “គ្រឿងឥស្សរិយយស ១ សីហា”និងគ្រឿងឥស្សរិយយសមេដាយគោរមងារកិត្តិយសថ្នាក់ជាតិ បុគ្គលឆ្នើមនិងគំរូនៅទូទាំងប្រទេសចិន អង្គទូតនៃប្រទេសនានាប្រចាំនៅប្រទេសចិន តំណាងអង្គការអន្តរជាតិនានាប្រចាំនៅប្រទេសចិន និងតំណាងអ្នកជំនាញការបរទេសដែលធ្វើការងារនៅប្រទេសចិនជាដើម ៕
ដោយ ៖ សិលា