ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) បានកើតឡើងចំនួន ១០លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៣លើក (ស្លាប់ ៤នាក់, របួសធ្ងន់១នាក់, របួសស្រាល ២នាក់), មិនគោរពសិទ្ឋិ ២លើក ( របួសធ្ងន់ ២នាក់, ), មិនប្រកាន់ស្តាំ ១លើក ស្លាប់២នាក់ របួសធ្ងន់ ២នាក់ និងប្រជែង ១លើក ( របួសធ្ងន់ ១នាក់, របួសស្រាល ៣នាក់), ងងុយ ១នាក់ ៕
ដោយ ៖ សិលា