ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្ដីពីការបង់ថ្លៃសិទ្ធិប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ត្រូវចុះឈ្មោះ និងបង់ថ្លៃសិទ្ធិប្រឡងចំនួន ២០ ០០០រៀល ។
យោងតាមតម្រូវការចាំបាច់របស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេច ៖
បេក្ខជនម្នាក់ៗ ដែលមានបំណងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន ត្រូវចុះឈ្មោះ និងបង់ថ្លៃសិទ្ធិប្រឡងចំនួន ២០ ០០០ (ម្ភៃពាន់) រៀល។
បែបបទ និងនីតិវិធីនៃការចុះឈ្មោះ និងការបង់ថ្លៃសិទ្ធិប្រឡង ត្រូវអនុវត្តអនុលោមតាមនិយាមនីតិវិធី ប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ចំណូលប្រមូលបានពីកម្រៃបង់ថ្លៃសិទ្ធិប្រឡង ត្រូវកត់ត្រាទាំងស្រុងជាចំណូលរបស់ក្រសួងមុខងារ សាធារណៈ ដែលជាចំណូលថវិកាជាតិ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា