ភ្នំពេញ ៖ សូមអរគុណប្អូនៗ ដែលបានខិតខំរៀបចំផលិតនូវទស្សនីយភាពទាំងនេះទ្បើង ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារធនធានធម្មជាតិ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ យើងរួមគ្នាការពារធនធានធម្មជាតិ ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់យើង ។
លោក តាន់ គីមសួរ អ្នកការពារព្រៃឈើ កន្លងទៅធ្លាប់ចំពោះករណីនេះ ដោយលោកសរសេរថា ៖ ខ្ញុំពិតជាមិននឹកស្មានថារូបភាពដ៏អស្ចារ្យ និងអត្ថន័យចាក់ដោតបែបនេះអាចកើតមានឡើងទេ💚💚💚
អត្ថន័យនៃរូបភាពទាំងនេះគឺ «ស្ត្រីគឺជាមាតានៃពិភពលោក ឬឯស្ត្រីស្ថិតក្នុងការតុបតែងបែបនេះគឺជាមាតានៃធម្មជាតិ។ ការទ្រផែនដី អមទៅដោយធម្មជាតិពណ៍បៃតងដោយទឹកមុខបែបនេះគឺជាការបង្ហាញអំពីការឈឺចាប់ ការសោកសង្រេងដែលមនុស្សមួយចំនួនព្រោះតែភាពលោភលន់ បែរជាព្យាយាមប្រើគ្រប់វិធីដើម្បីបំផ្លាញធម្មជាតិដែលជាខ្យល់ដង្ហើមរបស់ផែនដីទៅវិញ។ រូបភាពមួយសន្លឹកនេះគឺមានអត្ថន័យខ្លាំងណាស់ដែលអាចពញ្ញាក់អារម្មណ៍ឲ្យមនុស្សជាតិងាកមកបង្ហាញការខ្វាយខ្វល់គិតគូទៅដល់សម្បត្តិធនធានធម្មជាតិដែលកំពុងតែប្រឈមក្នុងការបាត់បង់បន្តិចម្ដងៗ។»
កិច្ចការងារមួយនេះអាចកើតមានឡើងទៅបានក៏ដោយសារតែពួកយើងមានចិត្តបេះដូងស្រលាញ់ និងខ្វាយខ្វល់ជាមួយនឹងធម្មជាតិដូចគ្នា ៕
ដោយ ៖ សិលា