លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានផ្ញើសារអបអរសាទរដល់គ្នាទៅវិញទៅមកក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានផ្ញើសារអបអរសាទរទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅនូវខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ។

លោក Xi Jinping បានលើកឡើងថា តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៧៥ ឆ្នាំមក ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបន្តប្រសើរឡើងជាបន្តបន្ទាប់ មេត្រីភាពជាអ្នកជិតខាងសុខដុមនាជាដរាប ការសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះបានក្លាយទៅជាលក្ខណៈសំខាន់បំផុតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ គេហទំព័រ «CCFR China state-controlled media » ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់មានក្នុងមួយសតវត្សនោះ ការជឿទុកចិត្តគ្នាខាងនយោបាយរវាងភាគីទាំងពីរបន្តមានភាពកាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការជំរុញពហុប៉ូលនៃពិភពលោកដែលស្មើភាពនិងមានសណ្តាប់ធ្នាប់និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន ។

លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី ហើយរីករាយរួមសហការជាមួយលោកប្រធានាធិបតី Putin ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការកសាងទំនើបកម្មនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកថ្មីក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោកនិងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

ជាការឆ្លើយតប លោក Putin បានថ្លែងថា ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងចិន ខ្ញុំសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ។ ទំនាក់ទំនងជិតស្និទ្ធនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរុស្ស៊ីនិងចិនបានធន់នឹងការសាកល្បងនៃពេលវេលាដោយជោគជ័យ ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ភាគីទាំងពីរសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការអន្តរជាតិនិងតំបន់ ហើយរួមគ្នាខិតខំប្រឹងប្រែងក្នុងការកសាងនិម្មាបនកម្មពិភពលោកពហុប៉ូល ។ ខ្ញុំជឿជាក់ថា ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនក្នុងយុគសម័យថ្មី និងជំរុញសន្តិសុខនិងស្ថិរភាពនៅអឺរ៉ាស៊ីនិងពិភពលោក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print