សង្ស័យស្រវឹងបុរសជនជាតិចិនម្នាក់បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចបន្តទៅបុកម៉ូតូកង់បីខ្មែរបណ្ដាលឲ្យមនុស្ស ៤នាក់រោងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់រួចបន្តល្បឿនទៅបុកម៉ូតូកង់បីខ្មែរដែលធ្វើដំណើរនៅពីមុខបណ្តាលឲ្យមនុស្ស៤នាក់រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ ត្រូវនិងថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៤ ចំណុចជាប់ស្តុបស្ថានទូតវៀតណាម ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កមួយគ្រឿងម៉ាក ហាយឡែនឌ័រពណ៌កណ្តុប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9658បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខណះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបាក់ ចំនួន១កង់ ខណះរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកកង់បីខ្មែរ មួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅស្របគ្នាពីជើងមកត្បូងយ៉ាងពេញទំហឹងបណ្តាលឲ្យម្ចាស់កង់បីរួមទាំងអ្នករួមដំណើរជាមួយទាំងអស់៤នាក់រងរបួសស្រាល ហើយភ្លាមនោះដែរសមត្ថកិច្ចចុះមកដល់ក៏បានឃាត់នាក់បើកបរនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ក៏បានចុះមកដល់ រួចវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយនៅពេលក្រោយដោយរថយន្តបង្កប៉ះពាល់ជាមួយនិងទ្រព្យសម្បត្តិ ។ ចំណែកម៉ូតូកង់បីខ្មែរវិញត្រូវបានសម្រួលគ្នាសងជាសំណង ៧០០ដុល្លាបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង។ តាមពិតសមត្ថកិច្ចគួរពិចារណាចំពោះអ្នកដែលបើកបរមានស្ថានភាពស្រវឹង ត្រូវមានវិធានការបែបណា !
សូមបញ្ជាក់ថា ៖ ការបើកបរមេត្តាគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតខ្លួនឯង និងអ្នកដទៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print