Man Utd នៅតែមិនអាចរកជ័យជម្នះបាននៅ Europa League

ចែករំលែក៖

ខ្សែការពារ Harry Maguire បានសង្គ្រោះការបរាជ័យ ដោយការតែត១ក្បាលបញ្ចូលទីជួយឲ្យក្រុមបិសាចក្រហម Manchester United ដែលមានគ្នា១០ នាក់តាមស្មើក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto ក្នុងលទ្ធផល ៣ទល់៣ ក្នុងក្របខ័ណ្ឌ Europa League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ តុលានេះ ខណៈដែលប្រធានក្រុម Bruno Fernandes ត្រូវបានបណ្តេញចេញដោយទទួលបានកាតក្រហមនៅនាទីទី៨១។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហម Man United ទទួលបានលទ្ធផលស្មើម្តងទៀត បន្ទាប់ពីការប្រកួតបើកឆាកក្របខ័ណ្ឌ Europa League រដូវកាលនេះក៏ស្មើដែរជាមួយក្រុម Twente ១ទល់១ ដែលធ្វើឲ្យក្រុមបិសាចក្រហមមិនទាន់រកបានការឈ្នះសោះក្នុងក្របខ័ណ្ឌមួយនេះ និងជាក្រុមដែលមិនដែលឈ្នះសោះក្នុង៤ប្រកួតចុងក្រោយគ្រប់កម្មវិធី។

កិច្ចខិតខំប្រឹងប្រែងក្នុងម៉ោងបន្ថែមអាចបង្ហាញតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកចាត់ការក្រោមសម្ពាធលោក Erik ten Hag ដែលក្រុមរបស់លោកនៅឆ្ងាយពីការរកបានជ័យជម្នះលើកទី៤ក្នុង១០ប្រកួតដើម្បីចាប់ផ្តើមរដូវកាលដ៏លំបាកនេះ។

កីឡាករបម្រុង Maguire បានរកគ្រាប់បាល់ពីការបញ្ជូនរបស់ Christian Eriksen ហើយបានតែតបញ្ចូលទីតាមស្មើនៅនាទីទី៩០+១។ នេះជាការសន្និដ្ឋានដ៏រំភើបមួយចំពោះការជួបគ្នាដ៏លំបាននៅកីឡដ្ឋាន Estadio do Dragao។

ពេលចាប់ផ្តើមប្រកួតក្រុម Man Utd រកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ដោយខ្សែប្រយុទ្ធ Marcus Rashford បានជួយឱ្យ Man Utd នាំមុខនៅនាទីទី៧ ដោយស៊ុតផុតដៃអ្នកចាំទី Diogo Costa របស់ Porto ។ ភ្លាមៗនោះខ្សែប្រយុទ្ធ Rasmus Hojlund រកបាន១គ្រាប់ទៀតនៅនាទីទី២០ ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Rashford។

ចូលដល់នាទីទី២៧ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Pepe រកបាន១គ្រាប់តាមពីក្រោយឲ្យក្រុមម្ចាស់ផ្ទះ Porto ហើយកីឡាករ Samu Omorodion ក៏បន្ថែម១គ្រាប់ទៀតដើម្បីតាមស្មើវិញនៅនាទីទី៣៤ ដែលធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលបានស្មើគ្នា២ទល់២។

ចូលដល់ការប្រកួតង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធទៅលើក្រុម Man Utd រហូតដល់នាទីទី៥០ ក៏ធ្លាយសំណាញ់ទីបានសម្រេចដែលរកបានដោយកីឡាករ Samu Omorodion ដដែលពីការបញ្ជូនបាល់របស់ខ្សែបម្រើ Pepe ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ ៣ទល់២។

ក្រុមរបស់លោក Ten Hag បានព្យាយាមរកគ្រាប់បាល់តាមស្មើរហូតដល់ប្រធានក្រុម Fernandes ត្រូវបានបណ្តេញចេញសម្រាប់ការប្រកួតជាលើកទី២ជាប់ៗគ្នាសម្រាប់កាតលឿងលើកទី២ នៅនាទីទី៨១។

ខណៈពេលដែលក្រុមបិសាចក្រហមចាញ់ ៣-០ ក្រោមថ្វីជើង Tottenham នោះ ការប្រកួតនៅពេលនេះ Porto ក៏បានព្យាយាមបន្ថែមការនាំមុខ ព្រោះតែក្រុមភ្ញៀវមានតែគ្នា១០នាក់ ប៉ុន្តែ នៅតែមិនអាចទៅរួច រហូតដល់ការតែតបាល់បញ្ចូលទីរបស់ខ្សែការពារ Maguire ដែលប្តូរចូលនៅនាទីទី៧៨ តាមស្មើ៣ទល់៣ក្នុងម៉ោងបន្ថែម៩០+១។

...

ទោះបីជាបានសង្គ្រោះឲ្យលទ្ធផលតាមស្មើនៅពេលនេះក៏ដោយ ក៏ក្រុម United ឈ្នះបានតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម១០ប្រកួតដំបូងនៃរដូវកាលនេះ ហើយសម្រាប់ការប្រកួតក្រៅដីនៅអឺរ៉ុបជាលើកទី៤ជាប់ៗគ្នា ពួកគេបានបរាជ័យក្នុងការឈ្នះទោះបីជារកបាន៣គ្រាប់ក៏ដោយ ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print