ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានទស្សនៈវិស័យវែងឆ្ងាយ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ អាជីករ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មិនឱ្យតម្លើងតម្លៃលើសពីធម្មតា ដើម្បីជាការរក្សាបានចំណូល និងអ្នកទេសចរណ៍ជាតិ អន្តរជាតិ កាន់តែច្រើនសម្រាប់ទឹកដីខេត្តកំពត។
បើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា
រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាបថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។
ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ សិលា