ធនាគារពិភពលោកបញ្ចេញប្រាក់ឆ្លើយតបបន្ទាន់ដើម្បីគាំទ្រប្រទេសលីបង់

ចែករំលែក៖

ធនាគារពិភពលោកកំពុងដំណើរការផែនការឆ្លើយតបគ្រាអាសន្ន ដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រជាជនលីបង់ ដែលត្រូវការជំនួយជាបន្ទាន់។

ធនាគារពិភពលោកបច្ចុប្បន្នមានទឹកប្រាក់ចំនួន 1.5 ពាន់លានដុល្លារសម្រាប់ផ្តល់មូលនិធិដល់កម្មវិធីនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ ប្រាក់ដែលនឹងត្រូវបានប្រើដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសខ្លួនរាប់សែននាក់ ។
ប្រាក់ទាំងនោះអាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈវេទិកាឌីជីថលដែលធនាគារពិភពលោកបានជួយបង្កើតក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19។ បច្ចុប្បន្ននេះមានជម្រកចំនួន 867 បើកសម្រាប់ជនភៀសខ្លួន រួមទាំងនៅសាលារៀន និងសាកលវិទ្យាល័យ ហើយ 643 ក្នុងចំណោមនោះកំពុងដំណើរការ។
ស្ថានភាពជនភៀសខ្លួនកាន់តែច្រើនឡើងៗ ខណៈអ៊ីស្រាអ៊ែលបង្កើនការវាយប្រហារប្រទេសលីបង និងកាហ្សា ក្នុងគោលដៅកម្ចាត់ក្រុមហេបូឡាស។ ជាមួយគ្នានេះអ៊ីស្រាអ៊ែលកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ផងដែរ ដែលជាអ្នកជំនួយដ៏សំខាន់ដល់ក្រុមហេបូឡាស៕

...

រូប​ថត​: quochoitv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print