ព្រះប្រមុខរដ្ឋកម្ពុជា​ និងប្រធានាធិបតីបារាំង បានព្រមព្រៀងបន្តកម្មវិធីជួសជុលបេតិកភណ្ឌកម្ពុជា ជាពិសេស នៅរមណីយដ្ឋានអង្គរ និងការលើកស្ទួយតម្លៃបេតិកភណ្ឌកម្ពុជា

ចែករំលែក៖

ប្រទេស​បារាំង​៖​ លោកប្រធានាធិបតីបារាំងបានមានសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីថ្ងៃព្រហស្បតិ៍ទី០៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានអេលីហ្ស៊េ ។

លោកប្រធានាធិបតីបានថ្វាយអំណរគុណព្រះករុណាព្រះមហាក្សត្រ ដែលបានយាងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ និងបានបង្ហាញសោមនស្សរីករាយចំពោះការដាក់បេក្ខភាពកម្ពុជានៅអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦។ 

លោកប្រធានាធិបតីបារាំង​ បានទូលស្វាគមន៍ការដាក់បេក្ខភាពកម្ពុជា ដែលចូលរួមចំណែកក្នុងភាពរស់រវើកនៃភាសាបារាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកប្រធានាធីបតី និងព្រះ មហាក្សត្របានរំលឹកផងដែរអំពីការប្រកាន់ខ្ជាប់នូវគុណតម្លៃដែលការពារដោយហ្វ្រង់កូហ្វូនី។  

លោកប្រធានាធិបតី និងព្រះប្រមុខរដ្ឋបានព្រមព្រៀងបន្តកម្មវិធីជួសជុលបេតិកភណ្ឌកម្ពុជា ជាពិសេស នៅរមណីយដ្ឋានអង្គរ និងការលើកស្ទួយតម្លៃបេតិកភណ្ឌកម្ពុជា ក្នុងឱកាសពិព័រណ៍នានាក្នុងពេលខាងមុខ ជាពិសេសនៅសារមន្ទីរហ្គីម៉េក្នុងឆ្នាំ២០២៥។ ប្រទេសបារាំងក៏មានការប្តេជ្ញាចិត្តខ្ពស់ផងដែរក្នុងការជួសជុល និងការពង្រីកសារមន្ទីរជាតិភ្នំពេញ៕ដោយ​៖តារា​

 

...

Photo : AFP/Ludovic Marin

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print