ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រីចំនួន២នាក់ត្រូវបានបាត់ខ្លួន និង ២នាក់ទៀតត្រូវបានជួយសង្រ្គោះរួចផុតពីគ្រោះថ្នាក់ នៃឧបត្តិហេតុលិចទូកនៅកណ្តាលទន្លេ ស្ថិត នៅ ស្ថិតនៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វេលា ម៉ោង១៨ និង២០ នាទី នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ ភ្លាមៗនៃឧប្បត្តិហេតុ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោក ឧត្តមសេនីយ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះរករក ជនរងគ្រោះដែលបានបាត់ខ្លួនផងដែរ ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលស្រុកកកំពង់ត្រឡាចបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ទី១ឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ ឆ្នាំជនជាតិចាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ទី២.ឈ្មោះអាំ ទល់ល័ស ភេទប្រុស ០៥ ឆ្នាំជនជាតិចាម រស់នៅភូមិ សំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច, ទី៣.ឈ្មោះម៉ូសា ហៃយ៉ាទី ភេទស្រីអាយុ១៣ ឆ្នាំ ជនជាតិចាម(បាត់ខ្លួន) រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច, និងទី៤.ឈ្មោះសុខគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិចាម (បាត់ខ្លួន)រស់នៅគីឡូម៉ែត្រលេខ០៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានជិះទូកឈើមួយគ្រឿង ចេញពីផ្ទះម្តាយ ទៅ ផ្ទះរបស់ខ្លួន ក្នុងពេលដែលកំពុងបើកទូកនេះឆ្លងកណ្តាលទន្លេនេះ ស្រាប់តែឈ្មោះអាំ ទល់ល័ស បានជ្រុះស្បែកជើងចូលទឹកអ្នកបើកទូកក៍បានបត់ត្រឡប់ក្រោយ បម្រុងនិងរើសស្បែកជើងវិញ ស្របពេលនោះក៏មានមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង បានធ្វើឱ្យទូកលិច បណ្ដាលឱ្យបាត់មនុស្សចំនួន០២នាក់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានចុះទៅទីតាំងកើតហេតុ ដឹកនាំកម្លាំចុះរុករក ជនរងគ្រោះដែលបានបាត់ខ្លួន ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលានេះ នៅពុំទាន់អាចរកឃើញ ជនរងគ្រោះដែលបានបាត់ខ្លួននោះទេ ដែលពេលនេះ សមត្ថកិច្ច អាជ្ញាធរ និង ក្រុមគ្រួសារកំពុងដាក់កម្លាំងបន្តរុករកបន្តទៀត ៕
ដោយ៖ ចន្ថា