ថ្នាក់ដឹកនាំខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងបាក់ឌុប

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារសម្រាប់សិស្សានុសិស្ស ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងរក្សាយានជំនិះកង់-ម៉ូតូ របស់បេក្ខជន នាពេលខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១១នាក់ ស្រី ២៤១នាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print