ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីណែនាំស្ដីពី វិធានការសុខភាព និងសុវត្ថិភាព ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី វិធានការសុខភាព និងសុវត្ថិភាពក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ។

ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និង បេក្ខជន អំឡុងពេលនៃដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រម ទាំងបេក្ខជនទាំងអស់ ដូចខាងក្រោម៖

ផ្សព្វផ្សាយសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដល់គណៈមេប្រយោគ និងគណៈកម្មការនានាក្នុង ពេលប្រជុំណែនាំ ៖

-ទទួលទានដំណេក បរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសុខភាព ជាពិសេសត្រូវទទួលទានអាហារពេលព្រឹក

-ប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំ ដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ព្រមទាំង លាងសម្អាតដៃឱ្យបានញឹកញាប់ ត្រៀមសម្ភារៈការពារកម្ដៅថ្ងៃ និងភ្លៀង ដូចជា មួក ឆត្រ ឬអាវភ្លៀង សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង ជាពិសេស ប្រធានមណ្ឌលប្រឡងត្រូវត្រៀមឆត្រ និងអាវភ្លៀង សម្រាប់បម្រើការងារក្នុងដំណើរការសំណេរ
-គោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង គណៈមេប្រយោគ គណៈកម្មការនានា និងប្រធានមណ្ឌល ត្រូវមានភាព បត់បែន ក្នុងការគ្រប់គ្រងដំណើរការសំណេរ និងរាយការណ៍ជូនគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ។

-ទទួលបានសេចក្តីណែនាំនេះ គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជន ទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print