តាំងពីឆ្នាំនេះមក ប្រាក់ចំណូលនៃព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីបបានធ្លាក់ចុះ ៦០%

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៦ ខែតុលា នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថា តាំងពី ឈានចូលឆ្នាំ ២០២៤ មក ប្រាក់ចំណូលនៃព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប និងចំនួនកប៉ាល់ឆ្លងដែនបានធ្លាក់ចុះ ៦០% និង ៤៩% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ប្រធាននាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នស្ថានការណ៍តំបន់សមុទ្រក្រហមកំពុងតានតឹង គឺប្រឈមមុខនឹងការសាកល្បងដែលពុំធ្លាប់មានពីមុន នេះបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកស្វែងរកខ្សែផ្លូវនាវាចរណ៍ជំនួសដែលឃ្លាតឆ្ងាយពីព្រែកជីក Suez ។ នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានពិគ្រោះពិភាក្សាអំពីវិបត្តិបច្ចុប្បន្នជាមួយអង្គការកិច្ចការសមុទ្រអន្តរជាតិនិងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកជាប់រហូតមក ហើយបានលើកឡើងពីដំណោះស្រាយឆ្លើយតប ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះការធ្វើពាណិជ្ជកម្មសកល។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានបន្តទៀតថា ប្រាក់ចំណូលនៃព្រែកជីកបានធ្លាក់ចុះពី ៩,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ (គឺពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៣) ដល់ត្រឹមតែ ៧,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ
២០២៣-២០២៤តែប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print