លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- បញ្ហាលោកសង្ឃយួននិយាយមើលងាយខ្មែរដែលក្តៅគគុកនោះ = គណសង្ឃពុទ្ធសាសនានៅកម្ពុជាក្រោមបានអនុវត្តវិន័យឲ្យក្រាបបង្គំសុំខមាទោសផ្សាយតាមទូរទស្សន៍រួចហើយ គួរតែបញ្ចប់ទៅ?

២- កុំសង្ស័យអី = បើចិនឲ្យនាវាចម្បាំង២គ្រឿង អាមេរិកឲ្យកម្ពុជា២គ្រឿងទៅជាការល្អ?

៣- មានតែជំនួយបច្ចេកទេសនិងមធ្យោបាយទេទើបអាចបន្ធូរបន្ថយបញ្ហាអសកម្មនានានៅកម្ពុជាបាន = លក្ខណសម្បត្តិរបស់កម្ពុជាមានប៉ុននឹងទោះជានៅប្រទេសធំៗដែលមានសមត្ថភាពនិងលក្ខណសម្បត្តិគ្រប់គ្រាន់និងសម្បូរបែបហើយក៏នៅមានបញ្ហាមិនចប់?

៤- បានទៅធ្វើការនៅក្រៅប្រទេសហើយមិនខំធ្វើការទេ បែរជាធ្វើសកម្មភាពបម្រើពួកជ្រុលនិយម = ដល់ជាប់គុកទើបទឹកភ្នែក?

៥- ទាំងអស់គ្នាសុទ្ធតែប្រឆាំងនឹងព័ត៌មានក្លែងក្លាយ = តែដល់រាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការណ៍លើជនល្មើស បែរជាថារំលោភសិទ្ធិអ្នកសារព័ត៌មាន ?

៦- គ្មានខ្មែរណាចង់បំផ្លាញជាតិខ្មែរទេ = មានតែខ្មែរបម្រើមនោគមន៍វិជ្ជាប្រតិកិរិយាទេដែលធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ?

៧- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = យកពាក្យថាការងារសង្គមមកបំផ្លែងអំពើទុច្ចរិតរបស់ខ្លួននិងសកម្មជនខ្លួន។

៨- ដោយសារយល់ថារាជរដ្ឋាភិបាលអត់ចំណេញ = ទើបអាស៊ីសេរីចេះតែនិយាយបំផ្លើសការពិតនៅកម្ពុជា។

៩- ព្រោះតែអត់ចេះអក្សរនឹងហើយទើបជាមុខសញ្ញារបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមអូសទាញឲ្យធ្វើសកម្មភាពបម្រើឧបាយកលរបស់ពួកវា = ដល់គ្រោះថ្នាក់គឺខ្លួនឯងជាអ្នកទទួល?

១០- អ្នកសារព័ត៌មានមិនមែនជាក្រុមចារកម្មទេ = បើធ្វើការជាចារកម្មល្មើសតួនាទីជាអ្នកសារព័ត៌មានហើយ? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print