ទីក្រុងប៉េកាំងទទួលបានភ្ញៀវទេសចរជាង ២១,៥៩ លាននាក់ក្នុងអំឡុងពេលថ្ងៃបុណ្យជាតិចិន ដែលបានបង្កើតកំណត់ត្រាថ្មី

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយមន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ៧ ខែតុលាបានបង្ហាញថា ក្នុងអំឡុងពេលថ្ងៃបុណ្យជាតិចិនឆ្នាំនេះ ទីក្រុងប៉េកាំងទទួលបានភ្ញៀវទេសចរសរុបចំនួនជាង២១លាននាក់ ដែលបានកើនឡើង ១៨,៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ចំណូលពីវិស័យទេសចរណ៍សរុបមានចំនួនជាង២៦ប៊ីលានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៦៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទាំងចំនួនភ្ញៀវទេសចរ និងចំណូលសរុបពីវិស័យទេសចរណ៍សុទ្ធតែបានបង្កើតកំណត់ត្រាថ្មី។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ទិន្នន័យបានបង្ហាញថា រមណីយដ្ឋាននិងតំបន់ទេសភាពទាំង១០ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេនៅទីក្រុងប៉េកាំងក្នុងអំឡុងពេលថ្ងៃបុណ្យជាតិចិន គឺរមណីយដ្ឋាន Wangfujing, ផ្លូវ Qianmen, វិមាTiantan ,Temple of Heaven Park, ឧទ្យានYiheyuan, ផ្លូវNanluoguxiang, ឧទ្យានYuanmingyuan, សួនអូឡាំពិក,រមណីយដ្ឋានSolana ប៉េកាំង, ឧទ្យានជាតិអូឡាំពិក និងសួន Shougang៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print