អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ មហាសន្និបាតអបអរសាទរខួបលើកទី ៧០ នៃការបង្កើតអង្គភាពផលិតកម្ម និងការស្ថាបនាភូមិភាគ Xinjiang (XPCC) បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅព្រឹកថ្ងៃទី ៧ ខែតុលា នៅឯមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ Xinjiang ប្រទេសចិន ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាត ។ លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឧបនាយករដ្ឋមន្ត្រីចិន និងជាប្រធានគណៈប្រតិភូមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត។
គេហទំព័រ «CCFR China state-controlled media » ដោយពាំនាំការផ្តែផ្តាំរបស់លោកអគ្គលេខាធិការបក្ស Xi Jinping និងតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្ស ក្រុមប្រឹក្សាកិច្ចការរដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិមចិន លោក He Lifeng បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី ៧០ នៃការបង្កើតអង្គភាព XPCC ព្រមទាំងបានសម្តែងការសួរសុខទុក្ខដ៏ស្មោះចំពោះកម្មាភិបាល បុគ្គលិកកាងារ និងប្រជាជនគ្រប់ជនជាតិក្នុងអង្គភាព និងថ្លែងអំណរគុណចំពោះឥស្សជនគ្រប់មជ្ឈដ្ឋាន ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍរបស់អង្គភាព XPCC ក្នុងរយៈពេលជាយូរកន្លងមក ៕
ដោយ ៖ សិលា