ក្រុមបានប្រកាសកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធអាហ្សង់ទីន Alejandro Garnacho នឹងខកខានការប្រកួតជម្រុះ World Cup របស់ប្រទេសនេះជាមួយក្រុម Venezuela និង Bolivia ដោយសារតែមិនស្រួលនៅក្នុងជង្គង់ខាងឆ្វេងរបស់គាត់។
ខ្សែបម្រើស្លាប Manchester United វ័យ២០ឆ្នាំរូបនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែនឹងមិនចូលរួមជាមួយក្រុមអាហ្សង់ទីនឡើយ។
អាហ្សង់ទីនដែលនាំមុខគេក្នុងតារាង ដោយមាន១៨ពិន្ទុពីការប្រកួតចំនួន៨នឹងទៅជួបក្រុមលេខ៦ Venezuela នៅថ្ងៃព្រហស្បតិ៍ ហើយធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bolivia ដែលស្ថិតនៅលេខ៨នៅថ្ងៃអង្គារបន្ទាប់។
Garnacho ត្រូវបានកោះហៅសម្រាប់ការប្រកួតពីរលើកដំបូង ប៉ុន្តែគ្រូបង្វឹកលោក Lionel Scaloni ឥឡូវនេះបានជំនួសគាត់ដោយខ្សែប្រយុទ្ធ Facundo Buonanotte របស់ Leicester City ។
Garnacho មានការប្រកួតចំនួន៧លើក និងបានលេងនៅ Copa America នៅសហរដ្ឋអាមេរិក ដែលអាហ្សង់ទីនបានឈ្នះពានជាលើកទី១៦កាលពីខែកក្កដាកន្លងទៅ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ត្រៀមប្រកួត៖
អ្នកចាំទី៖ Geronimo Rulli, Juan Musso និង Walter Benitez។
ខ្សែការពារ៖ Gonzalo Montiel, Nahuel Molina, Cristian Romero, Leonardo Balerdi, German Pezzella, Nicolas Otamendi, Lisandro Martinez, Marcos Acuna, Nicolas Tagliafico និង Julio Soler។
ខ្សែបម្រើ៖ Leandro Paredes, Alexis Mac Allister, Rodrigo De Paul, Exequiel Palacios, Enzo Fernandez, Giovani Lo Celso, Thiago Almada និង Facundo Buonanotte។
ខ្សែប្រយុទ្ធ៖ Nicolas Paz, Lionel Messi, Lautaro Martínez, Julian Alvarez និង Valentín Carboni ៕