ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ (បាកឌុប) សម្រាប់ថ្ងៃទី២ និងជាថ្ងៃប្រឡងបញ្ចប់ សម្រាប់បេក្ខជន។
ក្នុងថ្ងៃនេះផងដែរ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ក៏បានដឹកនាំកំលាំង រួមមាន មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យ ចុះរក្សា សុខសុវត្ថិភាព ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ។
សូមបញ្ជាក់ផងដែរថា នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ ៣៧បន្ទប់។ គណៈមេប្រយោគ ៖ ១២៣នាក់(ស្រី ៤៩នាក់)។ បេក្ខជនប្រឡង សរុបចំនួន ៩២២នាក់ (ស្រី ៥១៦នាក់) ក្នុងនោះអវត្តមាន ០២នាក់ (ស្រី ០២នាក់)៕
...
ដោយ៖ ជីណា