សៀវភៅ«សម្រង់បទអត្ថធិប្បាយរបស់ លោក Xi Jinping ស្តីពីការគ្រប់គ្រងទឹក» បានបោះពុម្ព

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សៀវភៅ«សម្រង់បទអត្ថធិប្បាយរបស់ លោក Xi Jinping ស្តីពីការគ្រប់គ្រងទឹក»ដែលរៀបរៀងដោយបណ្ឌិត្យសភាប្រវត្តិសាស្ត្រនិងឯកសារបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពឯកសារមជ្ឈិម បានចេញផ្សាយនៅទូទាំងប្រទេសនាពេលថ្មីៗកន្លងទៅនេះ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើអត្ថាធិប្បាយសំខាន់ៗស្តីអំពីការគ្រប់គ្រងទឹកដែលមានអត្ថន័យដ៏សំខាន់សម្រាប់យុគសម័យថ្មី និងដំណើរថ្មីក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទឹក ធនធានទឹក អេកូឡូស៊ីទឹក និងបរិស្ថានទឹក ហើយក៏ជំរុញការការពារ បន្តវេន និងផ្សព្វផ្សាយវប្បធម៌ទឹកឱ្យបានល្អ និងជំរុញ”ភាពសុខដុមរមនារវាងមនុស្សនិងទឹក” ព្រមទាំងផ្តល់ការធានាយ៉ាងខ្លាំងក្លាចំពោះសុវត្ថិភាពទឹកសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print