ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រហារ និងភូមិស្វាយយា ឃុំស្វាយយា សុំឲ្យអាជ្ញាធរស្រុកស្វាយជ្រំ
សង់ស្ពានថ្មមួយ ជំនួសស្ពានឈើ ដែលទ្រុឌទ្រោមរបើកក្តារប្រហោងធំៗ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ការសំណូមពរនេះ ធ្ធ្វើឡើនាថ្ងៃទី០៨ តុលា ២០២៤ នៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
ប្រជាពលរដ្ឋបានបន្ថែមថា អ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានឈើមួយនេះ ដោយស្ពានឈើនេះមានអាយុកាលជាងត៤០ឆ្នាំមកហើយ ហើយកាលពី១០ឆ្នាំមុន ប្រជាពលរដ្ឋបានរៃលុយកាក់ជួសជុលស្ពាននេះឡើងវិញ ដូរសរសរថែមរនូត និងដាក់ក្តាក្រាលស្ពាន រហូតមកដល់បច្ចុប្បន្នស្ពានឈើមួយនេះកាន់តែចាស់ទ្រុឌទ្រោមខ្លាំង ជាពិសេស នៅរដូវវស្សានេះព្រួយបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ ដូចជាម៉ូតូ ម៉ូតូរ៉ឺម៉ក គោយន្ត ឆ្លងកាត់ស្ពានញ័រ រង្គើរ ប្រហោងក្តារបើកធំៗ។
ជាពិសេស ពេលមានភ្លៀងទឹកជន់លិចខ្លាំងទឹកហូកាត់ស្ពានខ្លាំង ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ភ័យខ្លាចផុងជើងម៉ូតូ ម៉ូតូរ៉ឺម៉ក គោយន្តសណ្តោងរ៉ឺម៉ក ឆ្លងកាត់ខ្លាចផុងជើងកង់ក្រឡាប់ធ្លាក់ទៅក្នុងទឹកព្រែកគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ។
ប្រជាពលរដ្ឋលើកឡើងថា ស្ពានឈើនេះ មានប្រវែងប្រមាណជិត២០ម៉ែត្រទទឹងជាង៣ម៉ែត្រ ចាស់ទ្រុឌទ្រោម សូមសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មេត្តា ពិនិត្យដោះស្រាយ សាងសង់ស្ពានថ្មមួយឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួល និងមានសុវត្ថិភាពផង ។
ប្រភពបន្តថា ផ្លូវលំ១ខ្សែនេះអាជ្ញាធរបានជួសជុលឈុសឆាយ ដាក់ក្រាលថ្ម បំបែកធ្វើដំណើរបានស្រួលហើយនៅតែស្ពានចាស់ទ្រុឌទ្រោម សូមមេត្តា សាងសង់ស្ពានថ្ម ជំនួស ស្ពានឈើនេះ ។
សូមលោកមេឃុំលើកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ដាក់សំណើសុំសាងសង់សង់ស្ពាននេះ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលឆ្លងកាត់ និងមានសុវត្ថិភាព ផងដែរ៕
ដោយ៖ សុថាន