បញ្ជូនខ្លួនជនបង្កហិង្សាម្នាក់ទៅស្នងការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានឲ្យដឹង នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះថា ជនសង្ស័យបង្កហិង្សាម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។

លោក យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលឲ្យដឹងទៀតថា ជនសង្ស័យបង្កហឹង្សាដែលបានបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តឈ្មោះ ព្រំ សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក នាយប៉ុស្តិ៍នគរបាលឲ្យដឹងបន្តទៀតថា ជនសង្ស័យបង្កហឹង្សាត្រូវបានបញ្ជូន គឺជាការអនុវត្តបណ្ដឹងរបស់ជនរងរបួស(ហេង សារ៉េត)យោងបណ្ដឹងស្រង់ចម្លើយជនរងរបួសបានអំអាងថា ជនសង្ស័យដៃដល់(ព្រំ សារ៉េត)បានវាយខ្លួននឹងដែកបំពង់ទីប ប្រវែងប្រមាណ២ម៉ែត្រ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលខ្លួនកំពុងជិះកង់ចេញ(វត្តពុទ្ធារាម)។ ជនរងរបួស(ហេង សារ៉េត)អះអាងទៀតថា កន្លងមកឈ្មោះ ព្រំ សារ៉ាត់នេះ បានចូលផ្ទះខ្លួន និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បាត្តិមួយចំនួនទៀតផង ។

នាយប៉ុស្តិ៍នគរបាលបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យដៃដល់បានសារភាពថា មូលហេតុ ខ្លួនវាយជនរងរបួស(ហេង សារ៉េត)ពីមុនមកធ្លាប់មានរឿងជាមួយគ្នា ។ ជនសង្ស័យបានបំពេញនីតិវិធី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ និងបន្តទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តរួចរាល់ហើយ ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print