ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន ៨នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការក្រសោបបានបន្តបន្ទាប់គ្នា ខណៈដែលក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពចំនួន៥លើកពាក់ព័ន្ធឆក់ និងប្លន់ម៉ូតូ។
ការឃាត់ខ្លួនក្រុមជនសង្ស័យបានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយមានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល ដឹកនាំសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់មុខសញ្ញាសង្ស័យចំនួន០២នាក់និងម៉ូតូ០១គ្រឿងនៅចំណុចផ្លូវភូមិដែកភ្លើងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទី០១. ឈ្មោះ ស្រី សុខលី (ហៅ ម៉េង) ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ។ ទី០២ .ឈ្មោះ ស៊ុក គន្ធី ហៅទួក ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួននគរបាលយកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃបានចំនួន០៥លើក។-លើកទី១: កាលពីថ្ងៃទី៣១-០៨-២០២៤ នៅលើផ្លូវលេខ១៣០ ចំណុចភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ០១គ្រឿងម៉ាក IPhone7 មានសំណុំរឿង។ -លើកទី២: ថ្ងៃទី០៧-៩-២០២៤ ផ្លូវ ១៤១ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទូរស័ព្ទ០១ គ្រឿងម៉ាកអបប៉ូ OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។
-លើកទី៣: នៅថ្ងៃទី២៥-០៩-២០២៤ ផ្លូវភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ កាបូបលុយ បានលុយចំនួន ៧.៥០០០៛ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាត ប.ស.ស ១សន្លឹក មានសំណុំរឿង ។
-លើកទី៤: នៅថ្ងៃទី ២៦-៩-២០២៤ ផ្លូវជាតិលេខ៤គីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ០១ គ្រឿង ម៉ាកIPhon13 មានសំណុំរឿងនិង -លើកទី៥: នៅថ្ងៃទី០២-១០-២០២៤ លើផ្លូវជាតិលេខ៤១ ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ០១ គ្រឿង ម៉ាក OPPO ករណីនេះរកជនរងគ្រោះមិនឃើញ។
នគរបាលបានបន្តទៀតថា លុះរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កម្លាំងស្រាវ ជ្រាវបន្តឃាត់មុសញ្ញាចំនួន០៣នាក់ បន្ថែមទៀតដោយទី០១- ឈ្មោះ មុំ ចាន់តុន ហៅតុន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០២- ឈ្មោះ សំរ៉ូត រ៉សា ហៅសា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៣-ឈ្មោះ ចេង ចន្ថា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិកំណប់ ឃុំរលាំង គ្រើស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយធ្វើការសួរនាំក្រុមជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាខ្លួននិងបក្ខ ពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងប្លន់ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ (សង់ឆ្នាំ២០២៤ ) នៅផ្លូវ ជាតិលេខ៤ម្ដុំផ្សារបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ០៦ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៣ និង៤០នាទី ក្រោយមកបានបន្តឃាត់ចំនួន០៣នាក់ទៀត។ ទី០១- ឈ្មោះ អ៊ុក ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( អ្នកនាំទៅលក់ម៉ូតូ )ទី០២- ឈ្មោះ សយ សំអាត ហៅភឹង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកនាំអ្នកទិញម៉ូតូ )។និងទី០៣-ឈ្មោះ ឯក ចន្ថន ហៅឡុង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិស្តុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( ជាអ្នកទទួលទិញ )។ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យសរុបមនុស្សចំនួន៨នាក់ និង ម៉ូតូចំនួន ០៣គ្រឿង ( របស់ជន រងគ្រោះ ០១គ្រឿងផងដែរ )។
ដោយឡែកក្រុមជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាង ខាងលើជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា