បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ស្រែមានលាភដោយមិនដឹងមូលហេតុ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ

ចែករំលែក៖

ខេត្តព្រៃវែង÷ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានធ្វើឲ្យជ្រួលច្របល់ពេញផ្ទះសំណាក់ស្រែមានលាភ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ចូលទៅក្នុងបន្ទប់ប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយមិនដឹងពីមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ខែតុលានៅក្នុងបន្ទប់លេខ០៣ ផ្ទះសំណាក់ស្រែមានលាភ ដែលស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះសាំង ស៊ីន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង១១និង១២ នាទីព្រឹក ថ្ងៃទី០៨តុលា ជនរងគ្រោះបានចូលមកដេកផ្ទះ សំណាក់ខាងលើ ក្នុងបន្ទប់លេខ០៣ហើយ មួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ បើមិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងបន្ទប់នោះដែរ ហើយប្រមាណជា២០ នាទីក្រោយមក ស្ត្រីរូបនោះក៏ចាកចេញទៅវិញបាត់។

ប្រភពដដែលនេះបានបញ្ជាក់ថា រហូតដល់ម៉ោង៤និង ៤៥នាទីល្ងាច ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះបុគ្គលិកផ្ទះសំណាក់ម្នាក់ឈ្មោះ សេង សុខនី ភេទ ស្រី អាយុ៥០ឆ្នាំ បានចូលទៅគោះទ្វារ ឃើញទ្វារបើកមិនចាក់គន្លឹះ ក៏ចូលទៅមើល ស្រាប់តែឃើញជនរង 

គ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ទើបមានការផ្អើលឆោរឡោឡើងតែម្ដង។

ក្រោពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រុកពារាំង បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុ ហើយរហូតដល់ព្រឹកថ្ងៃទី០៩តុលា ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រៃវែង ដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យ និងបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ក្រោយពីធ្វើកោសល្យវិច័យរួច។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវខាងលើនេះ ខាងសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា មិនបានអនុញ្ញាតឲ្យអ្នក សារព័ត៌មានចូលថតរូបភាពនៅក្នុងកន្លែងកើតហេតុទេ ហើយក៏មិនបានផ្ដល់ព័ត៌មានអ្វីដល់អ្នកព័ត៌មានដែរ។ ដូច្នេះហើយទើបគេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ប៉ុន្តែតាមការសង្ស័យ គឺអាចជាករណីនាំស្រីស្នេហ៍មកឡើងឋានសួគ៌ ហើយត្រូវស្លាប់លើបង្គង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print