អាជ្ញាធរស្រុកស្វាយជ្រំ និងមន្ទីរជំនាញ ចុះពិនិត្យទីតាំងស្ពានមួយកន្លែង សាងសង់អំពីឈើដែលទ្រុឌទ្រោម នៅឃុំស្វាយយា

ចែករំលែក៖

ខេត្តស្វាយរៀង៖  បន្ទាប់ពី មានសារព័ត៌មានក្នុងស្រុក ផ្សព្វផ្សាយព័ត៏មាន ប្រជាពលរដ្ឋ២ភូមិនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចង់បានស្ពានថ្មមួយជំនួសស្ពានឈើចាស់ទ្រុឌទ្រោមសម្រាប់ធ្វើដំណើរទៅប្រកបមុខរបរ និងដឹកកសិផល” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា​ អាជ្ញាធរឃុំស្រុក និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យ ដល់ទីតាំងជាក់ស្តែងហើយ។

បើតាមអាជ្ញាធរ, ស្ពានមួយកន្លែងនេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិ ស្វាយយា និងភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមានបណ្តោយប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ មានប្រជាពលរដ្ឋចំនួន៥ភូមិឆ្លងកាត់ស្ពាននេះ ក្នុងនោះមានភូមិទួលវិហារ ភូមិស្វាយយា ភូមិក្តីស្លា ភូមិរបោះព្រីង ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ ដែលមានទាំងក្មួយៗសិស្សានុសិស្សរៀនសាលាបឋម សិក្សាស្វាយយា អនុវិទ្យាល័យកៀនតាស៊ីវ កម្មករ កម្មការីរោងចក្រ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទូទៅ និងដឹកកសិផលជាដើម បច្ចុប្បន្នស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំងពិបាកធ្វើដំណើរឆ្លងកាត់។

ជាមួយគ្នានេះ ក្រោយការចុះពិនិត្យរួចមកអាជ្ញាធរឃុំស្រុក និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានធ្វើសំណើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈអភិបាលខេត្តស្វាយរៀងរួចហើយ។ 

បញ្ហានេះថ្នាក់ ដឹកនាំខេត្តបានយកចិត្តទុកធ្វើការសម្របសម្រួលជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឆ្លើយតបតាម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងពេលឆាប់ៗខាងមុននេះ ផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print