សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោត សរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥

ចែករំលែក៖

ទីក្រុងវៀងច័ន្ទ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោត សរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ហើយក្នុងន័យនេះ បានទន្ទឹងរង់ចាំការសម្រេចបាននូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាម ផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែល សម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ក្នុងរបៀបវារៈ បៃតង សម្តេចធិបតី បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយដល់ អាស៊ានក្នុងការកាត់បន្ថយកាបូន និងបានលើកទឹកចិត្តជប៉ុនឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ានក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន។

សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៅតែ ជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូ ហើយពេញចិត្តចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ភាពជាដៃគូដើម្បីសហបង្កើតថ្មីនូវអនាគតមួយជាមួយនឹងជំនាន់ក្រោយ គម្រោង WA 2.0 ដែលនឹង ផ្តល់កាលានុវត្តភាពដល់មនុស្សចំនួន ១០ លាននាក់ ជាពិសេសអ្នកដឹកនាំជំនាន់ក្រោយនៃតំបន់ អាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីធ្វើទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែម ទៀត ហើយនៅក្នុងន័យនេះ កម្ពុជាបានស្វាគមន៍ការដាក់ឱ្យអនុវត្តនូវ ឯកសារយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ អូស្ត្រាលីឆ្ពោះទៅឆ្នាំ ២០៤០ (Invested: Australia’s Southeast Asia Economic Strategy to 2040) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ លើសពីនេះ ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA) នាពេលថ្មីៗនេះ អាស៊ាន និងអូស្ត្រាលីត្រូវបង្កើន ល្បឿនក្នុងដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើយ៉ាងណាធានាឱ្យពិធីសារទី២ ស្តីពីវិសោធនកម្មលើ កិច្ចព្រមព្រៀង AANZFTA ចូលជាធរមានតាមពេលកំណត់។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីសារ សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មដែលកំពុងលេចឡើងថ្មីៗ មានជា អាទិ៍ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល របៀបវារៈបៃតង និងបណ្តាញអគ្គិសនី អាស៊ាន ខណៈគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអូស្ត្រាលីជួយផ្តល់ការគាំទ្រដល់សហគ្រាសអាស៊ានតូចៗ ដើម្បីឱ្យកាន់តែមានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ រួមទាំងតាមរយៈការ ចាប់យកឧបករណ៍ឌីជីថលនានា និងការទទួលបានថែមទៀតនូវច្រកចូលទីផ្សារ និងហិរញ្ញប្បទាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print