ខេត្តបន្ទាយមានជ័យៈ ព្រះសង្ឈ១អង្គបានសំរេចធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនឯងនៅផ្ទះរបស់ខ្លួនក្រោយពីសាងផ្នួសបានរយៈពេល៣ថ្ងៃ ។ ហេតុការណ៍នេះនៅវេលាម៉ោង១១និង២៦នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ព្រះសង្ឈធ្វើអត្តឃាតព្រះនាមឈ្មោះ ប៊ូន យូន អាយុ៦៩ឆ្នាំភេទប្រុសជនជាតិខ្មែរ នៅភូមិប៉ោយវត្ត.ឃុំចង្ហា.ស្រុកអូរជ្រៅ.ខេត្តបន្ទាយមានជ័យ ជាព្រះសង្ឃគង់នៅវត្តជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ។
នគរបាលបានបញ្ជាក់ថា៖ឆ្លងតាមការបំភ្លឺរបស់.ឈ្មោះ ផល់ តុត អាយុ ៧៣ឆ្នាំ.ត្រូវជាប្រពន្ឋសព.បានបញ្ជាក់ថាប្តីរបស់គាត់មានជម្ងឺប្រចាំកាយ និងបានបួសជាលោកសង្ឃបានរយ:ពេល៣ថ្ងៃ ។ នៅថ្ងៃកើតគាត់បានមកលេងប្រពន្ឋ កូន ចៅ ហើយគាត់បានអង្គុយលេងនៅលើគ្រែ មួយសន្ទុះក្រោយមកគាត់ដើរទៅខាងក្រោយផ្ទះ ដោយបាត់យូរពេក ក៏ប្រាប់ចៅអោយទៅមើលតា ស្រាប់តែចៅរត់មកប្រាប់ខ្ញុំថាឃើញគាត់ដួលអោបដើមស្វាយ ពេលនោះនាងខ្ញុំបានដើរទៅមើល ក៏ឃើញប្តីរបស់ខ្ញុំបានចងកសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។
_នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មាន បានរៀបចំគណៈកម្មការត្រួតពិនិត្យសាកសព រួមមានៈនគរបាលផ្នែកព្រហ្មទណ្ឌ,ក្រុមប្រឹក្សាឃុំ,នាយប៉ុស្តិ៍រដ្ឋបាល,ប្រធានមណ្ឌលសុខភាពឃុំចង្ហា, មេភូមិប៉ោយវត្ត,ព្រះសង្ឃ លោកអាចារ្យនិងប្រធានគណកម្មការវត្តជ្រៃឈូក ដើម្បីពិនិត្យសព។ ក្រោយពីការត្រួតពិនិត្យកន្លែងកើតហេតុនិងលើខ្លួនប្រាណសាកសព គ្រូពេទ្យបានកំណត់ថាសពស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតមែនមិនពាក់ព័ន្ធអំពើឃាតកម្មទេ ៕
ដោយ៖ វណ្ណា